វៀតណាម​បាត់បង់​កីឡាករ​សំខាន់​ ២​រូប​បន្ថែមទៀត មុន​ជួប​កម្ពុជា

  • 2017-10-07 07:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម កំពុង​ជួប​វិបត្តិ​បន្ថែម​ទៀត បន្ទាប់ពី​កីឡាករ​ល្អ​របស់​ខ្លួន​ចំនួន ២​រូប​ទៀត នឹង​មិន​អាច​ជួយ​ក្រុម​របស់​ខ្លួន ពេល​ប្រកួត​ទល់នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ AFC Asian Cup។ កីឡាករ​ទាំងពីរ​រូប​នេះ គឺ​ខ្សែ​ការពារ Doan Van Hau និង​ខ្សែ​ប្រយុទ្ធ Ha Duc Chinh ។

គ្រូ​បង្វឹក​បណ្ដោះអាសន្ន​វៀតណាម លោក Mai Duc Chung បាន​បញ្ជាក់​ថា Doan Van Hau ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​យុវជន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​វៀតណាម មាន​ជំងឺ​គ្រុន​ផ្ដាសាយ បន្ទាប់ពី​ធ្វើការ​ហ្វឹកហាត់ កាល​ពី​ថ្ងៃ​ទី៦ តុលា។ Van Hau ក៏​ធ្លាប់​បាន​រួមចំណែក​ឲ្យ​ក្រុម​វៀតណាម​យក​ឈ្នះ​កម្ពុជា ដោយ​លទ្ធផល ១-២ កាល​ពី​ខែ​មុន​ផងដែរ។

Doan Van Hau (រូបភាព៖ Goal)
ចំណែក ខ្សែប្រយុទ្ធ Ha Duc Chinh បាន​ជួប​បញ្ហា​របួស អំឡុង​ពេល​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Vietnam National Cup រវាង​ក្រុម Da Nang និង Becamex Binh Duong កាលពី​ម្សិល​មិញ​នេះ។
Ha Duc Chinh (រូបភាព៖ Bongdanet)

គួរ​រំឭក​ថា កាលពី​សប្ដាហ៍​មុន សារព័ត៌មាន​វៀតណាម Zing បាន​ឲ្យដឹង​ដែរ​ថា អ្នកចាំ​ដៃ​ស្អិត​កូន​កាត់​រុស្ស៊ី Dang Van Lam និង​ខ្សែ​បម្រើ Van Minh Tuan អាច​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត​ជាមួយ​កម្ពុជា នា​ថ្ងៃ​ទី១០ ខែ​តុលា ខាងមុខ​នេះ៕

ចុចអាន អ្នកចាំទី​ដៃ​ស្អិត​ និង​ខ្សែ​បម្រើ​ល្អ​របស់​វៀតណាម អវត្តមាន​ពេល​ប៉ះ​កម្ពុជា

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;