ការតភ្ជាប់​ផ្លូវ​ដែក​កម្ពុជា-ថៃ នឹង​បញ្ចប់​តាម​គម្រោង​នៅឆ្នាំ​ក្រោយ

  • 2017-10-10 02:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

លោក ច័ន្ទ សំលេង ប្រធាន​នាយកដ្ឋាន​ផ្លូវ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹង​កាលពី​ថ្ងៃទី៩តុលា​ថា ការតភ្ជាប់ផ្លូវ​ដែក​រវាង​កម្ពុជា និង​ថៃ កំពុង​បោះ​ជំហាន​ជា​បន្តបន្ទាប់​ទៅតាមដំណាក់កាល ដើម្បី​បញ្ចប់​តាមគម្រោង​នៅឆ្នាំ២០១៨។

រថភ្លើងនៅស្ថានីយភ្នំពេញ

លោក ច័ន្ទ សំលេង បាន​បញ្ជាក់​ថា ការ​កសាង​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត មក​ស៊ីសូផុន សម្រេច​បាន ៨៥% ពី​ស៊ីសូផុន មក​បាត់ដំបង បាន​ប្រហែល ៦០% ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅចុងឆ្នាំ​២០១៧​នេះ។ ចំណែក​ផ្លូវ​ដែក​ពី​បាត់ដំបង មក​ពោធិ៍សាត់ ទើបតែ​ចាប់ផ្តើម​បាន ២០% ហើយនឹង​អាច​បន្ត​ភ្ជាប់​ដល់​រាជធានី​ភ្នំពេញ នៅឆ្នាំ​២០១៨។ នៅពេល​បញ្ចប់​ការ​សាងសង់ រថភ្លើង នឹង​អាច​ដឹក​ទំនិញ ដោយ​រត់ចញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ទីក្រុង​បាងកក ឬពី​បាងកក មក​ភ្នំពេញ​វិញ។

ផ្លូវដែក១កន្លែង នៅខេត្តបាត់ដំបង

សូម​រម្លឹក​ថា កិច្ច​ព្រមព្រៀង​តភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ ត្រូវបាន​ធ្វើឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង២ កាលពី​ចុងឆ្នាំ​២០១៥។ ការ​តភ្ជាប់​នេះ ត្រូវបាន​រំពឹង​ថា ពាណិជ្ជកម្ម​ឆ្លងដែន​នៃ​ប្រទេស​ទាំង២ នឹង​ឡើងដល់ ២០​ពាន់លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២០ ពោល​គឺកើន ៣​ដង នៃ​ទំហំ​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

;