Leicester បណ្ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ជាថ្មី ស្រប​ពេល​កំពុង​ស្ថិត​ក្នុង​តំបន់​កាត់​ចោល

  • 2017-10-18 03:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កញ្ជ្រោង​ខៀវ Leicester City បាន​ចែក​ផ្លូវ​ពី​លោក Craig Shakespeare ដោយសារ​ការ​ធ្វើ​មិន​បាន​ល្អ​នៅ​ដើម​រដូវ​កាល ២០១៧-១៨ ដែល Leicester ទើប​តែ​រក​ឃើញ​ជ័យជម្នះ ១​លើក​ប៉ុណ្ណោះ ក្នុង ៨ប្រកួត​កន្លង​ទៅ។

លោក Craig Shakespeare (រូបភាព៖ The Independent)
ការ​ប្រកាស​របស់​ក្រុម​កញ្ជ្រោង​ខៀវ បាន​ធ្វើឡើង​កាលពី​ម្សិលមិញ បន្ទាប់ពី​លោក Shakespeare ចូល​ដឹក​នាំ ជិត ៨​ខែ ក្រោយ​ការ​បណ្ដេញ​អតីត​គ្រូបង្វឹក Leicester លោក Claudio Ranieri ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់ English Premier League កាល​ពី​រដូវកាល ២០១៥-១៦។

លោក Shakespeare ដែល​មាន​វ័យ ៥៣​ឆ្នាំ ទើប​តែ​ចុះ​កុង​ត្រា​រយៈ​ពេល ៣​ឆ្នាំ កាលពី​ខែ​មិថុនា​កន្លង​ទៅ ហើយ​លោក​បាន​ដឹក​នាំ​កូន​ក្រុម​យក​ឈ្នះ​តែ​មួយ​លើក ទៅ​លើ​ក្រុម Brighton ។

បច្ចុប្បន្ន Leicester កំពុង​ស្ថិត​នៅ​លេខ​១៨ ទើប​តែ​មាន ៦​ពិន្ទុ​ប៉ុណ្ណោះ។ ក្នុង​នោះ ឈ្នះ​១ ស្មើ៣ និង​ចាញ់​៥៕

(រូបភាព៖ Leicester-Mercury)

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;