លោក ប្រាក់ សុវណ្ណារ៉ា លើក​យក ១​ចំណុច​ដែល​កម្ពុជា​មាន​ប្រៀប​ជាង​ហ្សកដានី

  • 2017-11-13 04:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក ​ប្រាក់ សុវណ្ណារ៉ា បាន​បង្ហាញ​ទស្សនៈ​យល់​ឃើញ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​ហ្សកដានី ដោយ​លោក​បាន​លើក​យក ១ចំណុច​ ដែល​កម្ពុជា​មាន​ប្រៀប​លើ​ក្រុម​ភ្ញៀវ​ហ្សកដានី គឺ​កម្លាំងចិត្ត ឬ ចិត្តសាស្ត្រ។

លោក ប្រាក់ សុវណ្ណារ៉ា បាន​បញ្ជាក់​ថា ដោយសារ​ការ​ប្រកួត​ធ្វើឡើង​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា ដូច្នេះ​កត្តា​កម្លាំង​ចិត្ត នឹង​អំណោយផល​មក​លើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា។ ប៉ុន្តែ​ក្រៅ​ពី​នោះ កម្ពុជា ចាញ់​ប្រៀប​ហ្សកដានី ចំនួន ៣​ចំណុច​ផ្សេង​ទៀត គឺ បច្ចេកទេស (ល្បិច) កម្លាំង និង​ល្បឿន។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ស្វាគមន៍​ក្រុម​ហ្សកដានី ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ AFC Asian Cup 2019 ក្នុង​ការ​ប្រកួត​ទី៥ ពូល C វេលា​ម៉ោង​ ៦:៣០​នាទី​ល្ងាច ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

សូម​បញ្ជាក់​ថា ហ្សកដានី​ជា​ក្រុម​ខ្លាំង ដែល​កំពុង​ឈរ​នៅ​លេខ​១ បណ្ដោះ​អាសន្ន​ក្នុង​ពូល ដោយ​មាន ៨​ពិន្ទុ​ក្នុង ៤​ប្រកួត ស្មើ​ជាមួយ​វៀតណាម។ ចំណែក កម្ពុជា ទើប​តែ​មាន ៣​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​យក​ឈ្នះ​អាហ្វហ្គានីស្ថាន ដែល​ស្ថិត​នៅ​បាត​តារាង​មាន ២​ពិន្ទុ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;