ដី​កម្ពុជា ៨ពាន់​ហិកតា ត្រូវ​ប្រទេស​មួយ​កំពុង​វិនិយោគ​ដាំ​ដើម​អាកាស្យា

  • 2017-11-14 04:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន CamAgra ដែល​មាន​ការ​វិនិយោគ​ពី​ប្រទេស​អ៊ីស្រាអែល កំពុង​ដាំ​ឈើ​អាកាស្យា ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ៣​ទីតាំង សរុប ៨​ពាន់​ហិកតា។ ក្រុមហ៊ុន CamAgra មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រាំងអាត់ ឃុំ​កំពង់សិលា ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សីហនុ។

ក្រៅ​ពី​ដាំ​ដុះ​ដើម​អាកាស្យា ក្រុមហ៊ុន​មក​ពី​អ៊ីស្រាអែល​នេះ ក៏​មាន​ការ​កែច្នៃ​ជា​ប្រភេទ​សន្លឹក​វិនៀរ សម្រាប់​ផ្គត់ផ្គង់​ទៅ​ឲ្យ​​រោងចក្រ​កែច្នៃ​ជា​ក្រដាស ឈើ​សន្លឹក និង​ការ៉ូ​ជា​ដើម។ ក្នុង​១ខែៗ ក្រុមហ៊ុន​បាន​បណ្ដុះ​កូន​ឈើ​អាកាស្យា សម្រាប់​ចែកចាយ​លើ​ទីផ្សារ​ប្រមាណ ៤៥​ម៉ឺន​ដើម ព្រមទាំង​បន្លែ​សុវត្ថិភាព ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​សន្សំ​សំចៃ​ទឹក៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;