គំនូរ​មួយ​ផ្ទាំង​នេះ លក់​ដេញ​ថ្លៃ​បាន​តម្លៃ​កប់​ពពក បំបែក​កំណត់​ត្រា​ពិភពលោក

  • 2017-11-16 02:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“Salvator Mundi” ជា​រូប​គំនូរ​គូរ​ដោយ​អតីត​វិចិត្រករ​ល្បី​ល្បាញ Leonardo da Vinci ដែល​ទើប​ដាក់​ដេញ​ថ្លៃ​បាន​តម្លៃ ៤៥០​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។ វា​ជា​តម្លៃ​ដ៏​ខ្ពស់​មួយ​មិន​ធ្លាប់​មាន សម្រាប់​ការ​ដាក់​ដេញ​ថ្លៃ​ផ្ទាំង​គំនូរ​នា​ពេល​កន្លង​មក។

ផ្ទាំង​គំនូរ Salvator Mundi
ការ​ប៉ាន់ស្មាន​ដំបូង​សម្រាប់​តម្លៃ​របស់​គំនូរ​មួយ​ផ្ទាំង​នេះ ប្រមាណ​តែ ១០០​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​ដេញ​ថ្លៃ​រយៈពេល​២០​នាទី នៅ​ក្រុមហ៊ុន Christie's តាម​ទូរសព្ទ តម្លៃ​វា​បាន​ហក់​ឡើង​ខ្ពស់​នឹក​ស្មាន​មិន​ដល់។ តម្លៃ ៤៥០​លាន​ដុល្លារ​របស់​គំនូរ "Salvator Mundi" បាន​ឆក់​យក​តំណែង​លក់​បាន​ថ្លៃ​ជាង​គេ​ពី​ផ្ទាំង​គំនូរ "Les Femmes d'Alger," របស់​អតីត​វិចិត្រករ​លោក Picasso ដែល​លក់​បាន ១៧៩,៤​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥។
ផ្ទាំង​គំនូរ Les Femmes d'Alger

"Salvator Mundi" ជា​រូប​គំនូរ​​ដែល​គូរ​នៅ​ឆ្នាំ​១៤៩០ មាន​ទំហំ ៤៥​ស.ម x ៦៦​ស.ម បង្ហាញ​ពី​រូប​ព្រះ​យេស៊ូ ស្លៀក​រ៉ូប​ពណ៌​ខៀវ ហើយ​កំពុង​កាន់​គ្រីស្ដាល់​មូល​មួយ​គ្រាប់ ដែល​តំណាង​ឲ្យ​ពិភពលោក៕

ប្រភព៖ CNN | Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;