Alibaba ជួយ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១​នាក់ ក្លាយ​ជា​មហាសេដ្ឋី

  • 2017-11-16 03:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jack Ma បាន​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba នៅ​ឆ្នាំ​១៩៩៩។ ដោយសារ​តែ​ភាព​ជោគជ័យ​ក្នុង​ជំនួញ​នេះ ទ្រព្យ​សម្បត្តិ​របស់​លោក​បាន​កើន​ដល់ ៤៧,៦​ពាន់​លាន​ដុល្លារ។

មិន​ត្រឹម​តែ​លោក Jack Ma ម្នាក់​នោះ​ទេ ដែល​មាន​បាន​ដោយសារ Alibaba គឺ​មាន​មនុស្ស​យ៉ាង​ណាស់ ១០​នាក់​ផ្សេង​ទៀត ក៏​ក្លាយ​ជា​មហា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ដូច Jack Ma ដែរ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា មហា​សេដ្ឋី​ដែល​ធ្វើការ ឬ​ចាប់​ដៃ​គូ​ជាមួយ Alibaba ទាំង​១០​រូប មាន​ទ្រព្យ​សម្បត្តិ​មិន​តិច​ជាង ៥២​ពាន់​លាន​ដុល្លារ​ឡើយ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​គិត​ទាំង Jack Ma ក្រុមហ៊ុន Alibaba បាន​ធ្វើ​ឲ្យ​មនុស្ស​ ១១​នាក់ រក​ចំណូល​បាន​ជិត ១០០​ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​មាន​ទំហំ​ច្រើន​ជាង​សេដ្ឋកិច្ច​ប្រទេស​ចំនួន ១៣៦ ទៅ​ទៀត។

មហា​សេដ្ឋី​មាន​ជាង​គេ​បន្ទាប់​ពី​លោក Jack Ma គឺ​លោក Joseph Tsai ដែល​ជា​សហ​ស្ថាបនិក Alibaba។ លោក Joseph មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ១១,៥​ពាន់​លាន​ដុល្លារ៕

លោក Joseph Tsai

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;