នាយករដ្ឋមន្រ្ដី ប្រកាសគាំទ្រសេចក្ដីសម្រេចរបស់តុលាការកំពូល
- 2017-11-16 12:10:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្ដី ប្រកាសគាំទ្រសេចក្ដីសម្រេចរបស់តុលាការកំពូល
ចន្លោះមិនឃើញ
ក្រោយតុលាការកំពូល ប្រកាសរំលាយគណបក្សសង្រ្គោះជាតិ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានចេញថ្លែងសារតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកគ្រប់ប៉ុស្តិ៍ ដើម្បីបញ្ជាក់ពីការរំលាយគណបក្សប្រឆាំងមួយនេះ។
គួរបញ្ជាក់ផងដែរថា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប រយៈពេល ៥ឆ្នាំ នាថ្ងៃទី១៦ ខែវិច្ឆិកានេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីក្រសួងមហាផ្ទៃ ដែលបានប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ពីបទពាក់ព័ន្ធករណីរៀបចំផែនការឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕
ចុចអាន៖ តុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំបក្ស ១១៨រូប