តើ​ដឹង​ទេ គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ?

  • 2017-11-18 09:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រហូត​មក​ទល់​ពេលនេះ គណបក្ស​នយោបាយ​ចំនួន​៣០​ហើយ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ក្នុង​នោះ​មាន​ដូចជា៖

១.គណបក្ស​ប្រជាជាតិ​ខ្មែរ

២.គណបក្ស​ពលរដ្ឋ​ខ្មែរ

៣.គណបក្ស​សង្គម​ខ្មែរ​និយម

៤.គណបក្ស​សង្គម​ថ្មី

៥.គណបក្ស​ខ្មែរ​ជាតិ​និយម

៦.គណបក្ស​នាង​នាគ​នារី​ខ្មែរ

៧.គណបក្ស​ពន្លឺ​សេរីភាព​លោក​ថាច់ រ៉េង

៨.គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា

៩.គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ (លុបចេញ​ពី​បញ្ជី​កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧)។

១០.គណបក្ស​សង្គ្រោះ​ជាតិ (លុប​ចេញ​ពី​បញ្ជី​កាល​ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧)។

ចំណែក​គណបក្ស​នយោបាយ​ចំនួន​២០​ទៀត ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុប​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ កាលពី​ថ្ងៃ​ទី០២ ខែ​តុលា ឆ្នាំ​២០១៧ មាន​ដូចជា៖

១.គណបក្ស​ឯករាជ្យ​ខ្មែរ

២.គណបក្ស​ខ្មែរ​អព្យាក្រឹត្យ

៣.គណបក្ស​ជាតិ​ខ្មែរ

៤.គណបក្ស​ប្រជាធិបតេយ្យ

៥.គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា

៦.គណបក្ស​សេរីភាព

៧.គណបក្ស​សន្តិភាព​ប្រជាធិបតេយ្យ

៨.គណបក្ស​អភិវឌ្ឍន៍

៩.គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ខ្មែរ

១០.គណបក្ស​ជំនាន់​ថ្មី

១១.គណបក្ស​សាធារណរដ្ឋ​ខ្មែរ

១២.គណបក្ស​សេរី​ប្រជាធិបតេយ្យ

១៣.គណបក្ស​ខ្មែរ​សាមគ្គី

១៤.គណបក្ស​កម្ពុជា​សេរីភាព

១៥.គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ

១៦.គណបក្ស​កម្លាំង​ស្មារតី​កុលបុត្រ​ខ្មែរ

១៧.គណបក្ស​អភិវឌ្ឍន៍​ភូមិឃុំ

១៨.គណបក្ស​ខេមរៈ​ពន្លឺ​ជាតិ

១៩.គណបក្ស​ព្រះសិអារ្យ​មេត្រីយ៍​ស្រី​ពោធិ​សត្វ

និងទី២០.គណបក្ស​សម្លេង​ជាតិ​ខ្មែរ។

ចំណែក​គណបក្ស​ចំនួន​ពីរ​ទៀត គឺ​គណបក្ស​គ្រួសារ​ខ្មែរ និង​គណបក្ស​ឥន្ទ្រប៉ាក់បូរី ក៏​ត្រូវ​បាន​លុបឈ្មោះ​ដែរ តាម​សំណើ​របស់​តំណាង​ស្ថាបនិក​គណបក្ស។ គួរ​បញ្ជាក់​ថា គណបក្ស​នយោបាយ​មាន​ចំនួន​សរុប ៧១គណបក្ស ក្នុង​នោះ​គណបក្ស​បាន​បង្កើត តែ​មិន​ទាន់​បាន​ចុះ​បញ្ជី​ ២៤​គណបក្ស និង​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី ៤៧គណបក្ស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;