Barcelona បំបាក់ Leganes មាន​ពិន្ទុ​នាំមុខ Real Madrid កាន់តែ​ឆ្ងាយ

  • 2017-11-19 01:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នក​មាន​បុណ្យ Barcelona បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Leganes ដោយ​លទ្ធផល ៣-០ ក្នុង​ក្របខណ្ឌ​ La Liga កាលពី​យប់មិញ។ ៣គ្រាប់​នេះ​ធ្វើបាន​ដោយ Suarez ២​គ្រាប់ នៅ​នាទី២៨ និង​៦០ និង​១គ្រាប់​ទៀត​ធ្វើបាន​ដោយ Paulinho នៅ​នាទី​​៩០។

ជ័យ​ជម្នះ​នេះ​ធ្វើឲ្យ​ក្រុម Barcelona មាន ៣៤​ពិន្ទុ នាំមុខ​ក្រុម​លេខ២ Valencia ៧​ពិន្ទុ ជាពិសេស​មាន​ពិន្ទុ​លើសក្រុម Real Madrid កាន់តែ​ឆ្ងាយ គឺ១០​ពិន្ទុ បន្ទាប់ពី​ក្រុម​អធិរាជស​នេះ បាន​ប្រកួត​ត្រឹម​ស្មើ Atletico Madrid ០-០។

លទ្ធផល​គូ​ផ្សេងទៀត​រួមមាន

Getafe ៤-១ Alaves

Sevilla ២-១ Celta Vigo៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;