ធឿន ធារ៉ា ​ប្រើ​កែង ជង្គង់ ផ្ដួល​ថៃ​ត្រឹម​ទឹក​ទី​មួយ លើ​ទឹកដី​ថៃ

  • 2017-11-20 04:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ ធឿន ធារ៉ា បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ Yodbo Vy កាល​ពី​យប់មិញ ត្រឹម​ទឹក​ទី​១ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៨ របស់​ថៃ ក្នុង​កម្មវិធី MAX Muay Thai Ultimate 2017​ ។

​ក្នុង​ការ​ប្រកួត​នេះ​ ជើង​ខ្លាំង​របស់​កម្ពុជា​ បាន​ប្រើ​ពេល​ត្រឹម​តែ ១​ទឹក​ប៉ុណ្ណោះ ដើម្បី​ផ្ដួល​​ជើង​ខ្លាំង​ថៃ។ ​ធឿន ធារ៉ា បាន​ប្រើ​ក្បាច់​នៃ​ការ​ផ្ដួល​រ ដោយ​ផ្លែ​កែង និង​ជង្គង់ ​ធ្វើ​ឲ្យ​បង្គោល​ក្រហម​​រាប់​ចំនួន ២ លើក​ មុន​ពេល​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​មុន​បញ្ចប់​ទឹក​ទី​១៕

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;