ឪពុក ចាន់ វឌ្ឍនាកា នៅតែ​ចង់​ឲ្យ​កូន​លេង​នៅ​ក្រៅ​ប្រទេស

  • 2017-11-20 13:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត និងជា​ឪពុក​របស់​កីឡាករ ចាន់ វឌ្ឍនាកា បាន​និយាយ​ថា ការ​​ទទួល​​បាន​​ឱកាស​​ទៅ​​លេង​​ក្រៅ​​ប្រទេស​​​​ គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​​វឌ្ឍនាកា​​ដើម្បី​អភិវឌ្ឍ​​ខ្លួន ការ​បង្កើន​សមត្ថភាព​ និង​បទ​ពិសោធ។ លោក​លើក​ឡើង​ដូច្នេះ ក្នុង​ពិធី​បើក​ការ​ប្រកួត​​លីគ​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ និង​១៦​ឆ្នាំ ​ព្រម​ទាំង​ជើង​ឯក​នារី​នៅ​ទី​រួម​ខេត្ត​កំពត កាលពីថ្ងៃទី១៩វិច្ឆិកា។

​ចាន់ វឌ្ឍនាកា នឹង​​ផុត​កុង​ត្រា​ខ្ចី​ជើង​ពី​ក្លឹប​ Fujieda MYFC ​នា​ដើម​​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ ទាំង​រូបគេ​បាន​បង្ហាញ​ខ្លួន​ផ្លូវការ​ឲ្យ​ក្លឹប​ជប៉ុន​នេះ ២​ប្រកួត​ប៉ុណ្ណោះ ​ហើយ​រូប​គេ នឹង​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ។  លោក ចាន់ ចេស្តា ​​​មិន​​ទាន់​​ដឹង​​ច្បាស់​​ថា​ ​កូន​​ប្រុស​​របស់​​លោក​​ នឹង​​ទៅ​លេង​​ក្លឹប​​ណា​​នោះ​​ទេ។ តែ​ទោះជា​យ៉ាងណាលោក​ថា ការ​ទៅលេង​នៅ​ក្រៅ​ប្រទេស ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ជួយ​​ដល់​ជម្រើស​ជាតិ និង​ក៏​អាច​ចែក​រំលែក​​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​​ដល់​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ។ វឌ្ឍនាកា ​គឺ​ជា​យុវជន​របស់​ជាតិ មិនមែន​សម្រាប់​តែ​គ្រួសារ​របស់​លោក​នោះ​ទេ។

លោក ចាន់ ចេស្តា ក៏បាន​ឲ្យ​ដឹងដែរ​ថា សម្រាប់​ការ​ទៅ​លេង​ក្លឹប​ជប៉ុន​​របស់ CV11 ​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ក៏​ដូច​ជា​អ្នក​គាំទ្រ​ផងដែរ៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;