CPP ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ច្រើន​លើសលប់

  • 2017-12-01 10:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧​ថា អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ជាងគេ។ ចំណែក​នៅសល់​ប៉ុន្មាន​ទៀត បាន​ទៅលើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧
សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បង្ហាញ​ថា អាសនៈ​នៅ​ទំនេរ នៅ​ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សរុប​ចំនួន ៦៧៩​ អាសនៈ ត្រូវបាន​បែងចែក​ឲ្យទៅ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៣៩​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៤០ អាសនៈ។

ដោយឡែក អាសនៈ​ដែល​នៅ​ទំនេ​រនៃ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ចំនួន ៨៦​អាសនៈ ត្រូវ​បាន គ.ជ.ប សម្រេច​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ៧៨​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ៨​អាសនៈ។

សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង​អ្នកគាំទ្រ

គួរ​បញ្ជាក់​ថា គ.ជ.ប សម្រេច​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ នៅ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ខណ្ឌ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​ពេលនេះ បាន​ធ្វើឡើង បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល ​ម្រេច​រំលាយ កាល​ពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;