ធារី ចន្ថាប៊ីន ជា​កីឡាករ​ចុងក្រោយ​សម្រាប់​បំពេញ​កូតា​កីឡាករ​បរទេស​របស់ Terengganu FC

  • 2017-12-06 06:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ត្រូវ​បាន​ឡើង​ទៅ​ចូលរួម​លីគ​កំពូល​ម៉ាឡេស៊ី​សា​ជាថ្មី ក្លឹប​បាល់ទាត់ Terrengganu FC បាន​ចាប់ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន ក្នុង​ការ​ទិញ​បញ្ចូល​កីឡាករ ដើម្បី​បំពេញ​កូតា​កីឡាករ​បរទេស ដែល​បាន​កំណត់​ដោយ​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី។

តាម​រយៈ​កូតា​នេះ ក្លឹប​និមួយ​ៗ អាច​ទិញ​ចូល​កីឡាករ​បរទេស​បាន​ចំនួន ៥​រូប។ ក្នុង​នោះ យ៉ាងហោច​ណាស់​ត្រូវ​មាន កីឡាករ​អាស៊ី​ម្នាក់ និង​អាស៊ាន​ម្នាក់​ផង​ដែរ។

ធារី ចន្ថាប៊ីន និង Kim Hyun Woo
ដើម្បី​ពង្រឹង​ក្រុម​នា​រដូវ​កាល ២០១៨ ខាង​មុខ ក្លឹប​ដែល​មាន​រហស្សនាម​ថា "អណ្ដើក" មក​ទល់​ពេល​នេះ បាន​នាំចូល​កីឡាករ​បរទេស​ចំនួន ៥​រូប​ហើយ រួម​ទាំង ធារី ចន្ថាប៊ីន របស់​កម្ពុជា​ផងដែរ។ ចំណែក​កីឡាករ ៤​រូប​ផ្សេង​ទៀត​រួមមាន​៖
  • ខ្សែ​ប្រយុទ្ធ Kim Hyun Woo សញ្ជាតិ​កូរ៉េខាងត្បូង ដែល​ផ្ទេរ​ពី​ក្លឹប​ភ្នំពេញ​ក្រោន

  • ខ្សែ​ប្រយុទ្ធ Tchetche Kipre សញ្ជាតិ​កូឌីវ័រ

  • ខ្សែ​ប្រយុទ្ធ Lee Andrew Tuck សញ្ជាតិ​អង់គ្លេស

  • និង​ខ្សែ​ការពារ Igor Zonjic សញ្ជាតិ​ស៊ែប

កីឡាករទាំង ៥រូប តែត្រូវចូលរួមជាមួយក្លឹប Terengganu FC

សូម​រំឭក​ថា ​ខ្សែ​បម្រើ​វ័យ ២៦​ឆ្នាំ ធារី ចន្ថាប៊ីន បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​ជាមួយ Terengganu FC ហើយ​រូបគេ​រំពឹង​ថា នឹង​អាច​ជួយ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ព្រមទាំង​ជួយ​ក្រុម​នេះ​បន្ត​ស្ថិត​នៅ​លីគ​កំពូល​ម៉ាឡេស៊ី នា​រដូវ​កាល​ក្រោយ​ៗ​ទៀត​ផងដែរ​៕

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;