កម្ពុជា នឹងមានឧទ្យានកម្សាន្តស្តង់ដាអន្តរជាតិ ឆាប់ៗនេះ
- 2017-12-15 02:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងមានឧទ្យានកម្សាន្តស្តង់ដាអន្តរជាតិ ឆាប់ៗនេះ
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុនប៉េងហួតគ្រុប លោក ថៃ ម៉េងលី បានឲ្យដឹងថា នៅក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ នឹងមានឧទ្យានកម្សាន្តស្តង់ដាអន្តរជាតិមួយ ដោយចំណាយទឹកប្រាក់ ៦០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុននេះ។
លោកបញ្ជាក់ថា ឧទ្យាននេះសាងសង់លើផ្ទៃដីទំហំ ៨ហិកតា ដោយមានសាលសន្និសីទ និងសម្រាប់រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ មានរចនាបទតាមបែបអឺរ៉ុប ការដាំដើមឈើធំៗ លក្ខណៈធម្មជាតិ និងផ្លូវដើរតាមដងស្ទឹងដែលមានលក្ខណៈថ្មីទំនើប និងស៊ីវិល័យបំផុត។
គោលបំណងសំខាន់របស់ក្រុមហ៊ុនវិនិយោគលើគម្រោងឧទ្យានកម្សាន្តនេះ គឺដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍទីក្រុង ផ្តល់នូវគម្រោងស្អាត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនធ្លាប់មានពីមុននៅកម្ពុជា៕