ក្រសួង​ព័ត៌មាន នឹង​ចាប់​បង្ខំ​ឲ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ ចុះ​បញ្ជី និង​បង់ពន្ធ

  • 2017-12-15 06:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ស្តី​ពី "សន្តិភាព សុវត្ថិភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា” នាព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ក្នុង​រាជធានី​ភ្នំពេញ លោក ផុស សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា នៅឆ្នាំ​២០១៨ ក្រសួង​ព័ត៌មាន នឹង​ចាប់​បង្ខំ​ឲ្យ​បណ្តាញ​អង្គភាព​សារព័ត៌មាន​ទាំងអស់ ពិសេស​វិបសាយ និង TV online ក្នុង​ប្រទេស​ទាំងអស់ មកចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន និងបង់​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ។

កាសែតលក់នៅលើទីផ្សារ (រូបថតៈ ខែកញ្ញា ឆ្នាំ២០១៧)
លោក​បន្ត​ថា នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ទូរទស្សន៍ វិទ្យុ កាសែត និង​វិបសាយ​សារព័ត៌មាន TV Online ជិត ១ពាន់​អង្គភាព ក្នុង​នោះ មាន​ប្រមាណ ៦០ អង្គភាព ជា​ប្រភេទ Online។

លោក ផុស សុវណ្ណ បញ្ជាក់​ថា កន្លងមក​មាន​អង្គភាព​សារព័ត៌មាន​តិចតួច​ណាស់ ដែលបាន​ចូលរួម​បង់ពន្ធ​ស្រប​តាម​ច្បាប់​ពន្ធដារ។ រីឯ​អង្គភាព​សារព័ត៌មាន​មួយ​ចំនួន​ទៀត មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ព័ត៌មាន​នោះទេ៕

កាតសារព័ត៌មាន

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;