ផ្សារម៉ាក្រូរបស់ថៃ នឹងបើកដំណើរការនៅកម្ពុជា ព្រឹកស្អែកនេះហើយ!
- 2017-12-16 04:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារម៉ាក្រូរបស់ថៃ នឹងបើកដំណើរការនៅកម្ពុជា ព្រឹកស្អែកនេះហើយ!
ចន្លោះមិនឃើញ
ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុត មានមូលដ្ឋានមកពីប្រទេសថៃ នឹងបើកសម្ពោធសាខាដំបូងរបស់ខ្លួន នៅកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។ ផ្សារម៉ាក្រូនេះ មានទីតាំងតាមមហាវិថីឧកញ៉ា ម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកលោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group ដែលជាដៃគូក្នុងការបង្កើតផ្សារដ៏ធំនេះ បានលើកឡើងថា ការដែលក្រុមហ៊ុន LYP Group បោះទុនវិនិយោគនាំផ្សារ ម៉ាក្រូ មកកម្ពុជា គឺដោយសារក្រុមហ៊ុនយើង ចង់ជួយលើកមុខមាត់ប្រទេសជាតិ ឲ្យដូចប្រទេសជិតខាង និងប្រទេសក្នុងតំបន់ដែរ។
លោកឧកញ៉ា លី យ៉ុងផាត់ បន្តថា វត្តមានផ្សារ ម៉ាក្រូ នៅកម្ពុជា ក៏ជាសារមួយបង្ហាញពិភពលោកថា កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលពោរពេញដោយឱកាសក្នុងការវិនិយោគ។ ផ្សារនេះទៀតសោត នឹងផ្តល់ប្រយោជន៍ធំធេងដល់ប្រជាជនកម្ពុជា ពីព្រោះវាជាបណ្តុំនៃទំនិញដ៏សម្បូរបែប មានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់សម្រាប់អ្នកប្រើប្រាស់។
ផ្សារម៉ាក្រូសែនសុខកម្ពុជា មានកិច្ចសហការវិនិយោគរវាងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ របស់ថៃ សាងសង់លើផ្ទៃដី ៥ហិកតា កម្ពស់ ២ជាន់ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់៕