​ថ្ងៃ​អនាគត​​ Apple Watch នឹង​អាច​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​​បាន​

  • 2017-12-29 09:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លង​មក​មាន​ការ​ចេញ​ផ្សាយ​ថា Apple កំពុង​ផលិត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​​ដោយ​ប្រើ​ប្រាស់​ Apple Watch។ ប៉ុន្តែ​តាម​ការ​ចេញ​ផ្សាយ​ថ្មីៗ​នេះ​​ឲ្យ​ដឹង​ថា​ មុខងារ​នេះ​នឹង​មិន​មាន​​ប្រើ​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។

សារព័ត៌មាន​ The New York Times បាន​សរសេរ​ថា​ Apple ​បន្ត​សិក្សា​លើ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​ ប៉ុន្តែ​​បច្ចេកវិទ្យា​នេះ​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត។ ដំណឹង​នេះ​បាន​ចេញ​ផ្សាយ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ សារព័ត៌មាន​ CBNC បាន​ផ្សាយ​ថា​ Apple មាន​ក្រុម​អ្នក​​ជំនាញ​​​ផលិត​ Sensor សម្រាប់​ Apple Watch ដែល​អាច​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ពេញ​មួយ​ថ្ងៃ។

​​​​​​​​​Apple Watch នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​​ដល់​​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ ដូច​ជា​តាម​ដាន​ចង្វាក់​បេះដូង, ​ត្រួត​ពិនិត្យ​លើ​ទិន្នន័យ​ទាក់​ទង​នឹង​ការ​ហាត់​ប្រាណ, ការ​ដើរ​ និង​ការ​ដក​ដង្ហើម​ផង​ដែរ៕​

ប្រភព៖ 9to5Mac អត្្ថបទ៖ សុខហេង

អត្ថបទថ្មី
;