Mark Zuckerberg អះអាងថា Facebook កំពុងដើរខុសគោលដៅ
- 2018-01-13 07:56:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mark Zuckerberg អះអាងថា Facebook កំពុងដើរខុសគោលដៅ
ចន្លោះមិនឃើញ
លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook បានលើកឡើងថា New Feed នៅលើបណ្ដាញសង្គមមួយនេះ កំពុងតែប្រមូលផ្ដុំគ្នាកកកុញទៅដោយការបង្ហោះរបស់ស្ថាប័នសារព័ត៌មាន ក្រុមហ៊ុន និងអាជីវកម្មនានា។ ចំពោះបញ្ហានេះ លោកបញ្ជាក់ថាបាននាំឲ្យ Facebook បាត់បង់នូវតម្លៃស្នូលរបស់ខ្លួន ដែលចង់បង្កើតនូវទំនាក់ទំនងដ៏ជិតស្និតថែមទៀតរវាងអ្នកប្រើប្រាស់។ នេះជាការបង្ហោះនៅលើគណនីរបស់លោក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ការបង្ហោះរបស់ស្ថាបនិក Facebook ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាច្រើនចំពោះការបង្ហោះព័ត៌មានក្លែងក្លាយមួយចំនួន ទាក់ទងនឹងបញ្ហាសង្គម និងនយោបាយ។
សូមរំឭកថា Facebook បានបើកដំណើរការជាលើកដំបូង កាលពីឆ្នាំ២០០៤ ហើយមកទល់ពេលបច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់ ឬ ១ភាគ៣ នៃចំនួនប្រជាជនសរុបលើពិភពលោក។ លោក Zuckerberg មានទ្រព្យសម្បត្តិប្រហែល ៧៤ពាន់លានដុល្លារអាមេរិក និងជាបុគ្គលដែលមានលុយច្រើនជាងគេលំដាប់ទី៥ នៅលើពិភពលោក៕
ចុចអាន Facebook កំពុងសាកល្បង Feeds ថ្មីមួយទៀត ដើម្បីចែកព័ត៌មានក្នុងស្រុកដាច់ដោយឡែក