តើ​តា​ស៊ីក្លូ​ទទួល​បាន​អ្វី​ខ្លះ​ហើយ​មក​ដល់​ពេល​នេះ?

  • 2018-01-26 10:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​ ហ៊ុន សែន​ ប្រកាស​បង្កើត​មូលនិធិ​ទ្រទ្រង់ និង​អភិរក្ស​ស៊ីក្លូ​ ថ្ងៃ​ទី៣​ ខែ​មករា រហូត​មក​ដល់​ថ្ងៃនេះ​ តើ​អ្នក​ធាក់​ស៊ីក្លូ​ទទួល​បាន​អ្វី​ខ្លះ​ពី​មូលនិធិ​នេះ​?

ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ​ លោក​ អ៊ឹម សម្បត្តិ បាន​លើក​ឡើង​ថា​ រហូត​មក​ដល់​ថ្ងៃ​នេះ​ អ្នក​ធាក់​ស៊ីក្លូ​ចំនួន​ ៣០៨​នាក់​បាន​ទទួល​ប័ណ្ណ និង​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ទ្រទ្រង់ និង​អភិរក្ស​ស៊ីក្លូ​ដែល​បង្កើត​ឲ្យ​រាជរដ្ឋាភិបាល​រួច​ហើយ​។ ​ចំនួន​នេះ​នឹង​កើន​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។

ប្រាក់​ឧបត្ថម្ភ​សម្រាប់​​អ្នក​ធាក់​ស៊ីក្លូ​នេះ​ បើក​៣​ដង​ក្នុង​មួយ​ខែ​ដោយ​កំណត់​ថ្ងៃ​ទី១០ ទី២០ និង​ថ្ងៃ​ទី​៣០​ គ្រប់​ខែ​ទាំងអស់​។ ប្រាក់​ដែល​អ្នក​ធាក់​ស៊ីក្លូ​ទទួល​បាន​មួយ​ថ្ងៃ​គឺ​៧ពាន់រៀល ដោយ​គិត​លុយ​ថ្ងៃ​បាយ​៥​ពាន់​រៀល និង​២​ពាន់​រៀល​ថ្លៃជួល​ស៊ីក្លូ​។ ប្រាក់ ឧបត្ថម្ភ​ពី​មូលនិធិ​គឺ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គណនី​វីង​ទាំងអស់​។ ​ លោក អ៊ឹម សម្បត្តិ បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ធាក់​ស៊ីក្លូ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​មុន​ ចំនួន​នេះ​អាច​នឹង​កើន​ពី ៣០​ ទៅ​ ៤០​នាក់​បន្ថែម​លើ​ចំនួន​ចាស់​ ​ហើយ​អ្នក​ទាំងនោះ​គឺ​ជា​អតីត​​អ្នក​ធាក់​ពី​មុន​សឹង​ទាំង​អស់​​។

ប្រធាន​សមាគម​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​​អ្នក​ដែល​វិល​ត្រឡប់​ទាំង​នោះ​ កំពុង​ចុះ​ឈ្មោះ​បំពេញ​ឯកសារ​ ដើម្បី​ទទួល​បាន​កាត​សមាជិក​ និង​ទទួល​ប្រាក់​​ឧបត្ថម្ភ​ ពី​មូលនិធិ​ដូច​អ្នក​ទាំង​៣០៨​នាក់​ដែរ​។ ក្រៅ​ពី​ទទួល​បាន​ប្រាប់​ឧបត្ថម្ភ​ពី​មូលនិធិ​ សមាគម​កំពុង​ដែល​រៀប​ចំ​ឯកសារ​របស់​ពួក​គាត់​ទាំងអស់​ទៅ​ក្រសួង​ការងារ​ធ្វើ​កាត​ ប.ស.ស ​​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ផង​ដែរ​៕​​ ​

អត្ថបទដោយ ៖ លន ហ្សាឌីណា​

អត្ថបទថ្មី
;