ថៃគ្រោងចំណាយជិត ២០០លានដុល្លារ សម្រាប់រៀបចំការបោះឆ្នោត
- 2018-02-02 09:40:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃគ្រោងចំណាយជិត ២០០លានដុល្លារ សម្រាប់រៀបចំការបោះឆ្នោត
ចន្លោះមិនឃើញ
គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) គ្រោងស្នើសុំថវិកាសរុបចំនួន ៥,៨ពាន់លានបាត (ជាង ១៨៤លានដុល្លារ) ដើម្បីរៀបចំការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមលោក Pol Col Charungwit Phumma អគ្គលេខាធិការស្តីទីនៃ EC និយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លើសពីនេះទៀត គណៈកម្មការរៀបចំការបោះឆ្នោតថៃ ក៏នឹងធ្វើសេចក្ដីព្រាងច្បាប់ដើម្បីប្រឆាំងនឹងការក្លែងបន្លំ នៅអំឡុងពេលការឃោសនាបោះឆ្នោត ពេលចុះឈ្មោះបោះឆ្នោត និងក្នុងពេលរាប់សន្លឹកឆ្នោតផងដែរ។
យ៉ាងណាក្ដី មិនទាន់មានការកំណត់ថ្ងៃបោះឆ្នោតនៅឡើយទេ គិតមកទល់ពេលនេះ ប៉ុន្តែនាយករដ្ឋមន្រ្តីថៃ លោក ប្រយុទ្ធ ចាន់អូចា ធ្លាប់បានបញ្ជាក់កាលពីខែក្នុងខែតុលា ឆ្នាំ២០១៧ ថា ការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៨៕
ចុចអានអត្ថបទទាក់ទង៖