Nokia 7 Plus មាន​អេក្រង់​ធំ​ដល់ ៦​អ៊ីញ តម្លៃ​តែ​ជាង ៣០០​ដុល្លារ

  • 2018-02-05 03:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ព័ត៌មាន​បែកធ្លាយ​នៅ​លើ Geekbench បាន​បង្ហាញ​ឲ្យ​ដឹង​ថា Nokia នឹង​បញ្ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូដែល​ទៀត​ដែល​មាន​ឈ្មោះ​ថា Nokia 7 Plus ដែល​ជា​អ្នក​បន្ត​វេន​ពី Nokia 7 ចេញ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧​កន្លង​ទៅ។

កាលបរិច្ឆេទ​ដាក់​បង្ហាញ នៅ​មិន​ទាន់​ដឹង​នោះ​ទេ តែ​លក្ខណៈ​សម្បត្តិ​ត្រូវ​គេ​ដឹង​ជា​បណ្ដើរៗ​ខ្លះ​ហើយ។ Nokia 7 Plus នឹង​មាន​អេក្រង់​ធំ​ទំហំ ៦​អ៊ីញ រាង​ទ្រវែង​សមាមាត្រ 18:9។ ខុស​ពី​រៀម​ច្បង Nokia 7 ស្មាតហ្វូន​ថ្មី​នេះ​នឹង​មាន​កាមេរ៉ា​ចំនួន ២​គ្រាប់ នៅ​ខាង​ក្រោយ​ទំហំ 12MP+13MP ប្រើ​គ្រាប់​លេន Carl Zeiss។ ចំណែក​ខាង​មុខ​វិញ​មាន​កាមេរ៉ា​មួយ​គ្រាប់​ទំហំ 16MP ហើយ​ក៏​មាន​ប្រើ​លេន Carl Zeiss ផង​ដែរ។

កម្លាំង​ម៉ាស៊ីន​របស់ Nokia 7 Plus ដំណើរការ​ដោយ​បន្ទះ​ឈីប​កម្រិត​មធ្យម Snapdragon 660 អម​ជាមួយ RAM ទំហំ 4GB។ តម្លៃ​ដាក់​លក់​ប្រមាណ​ជា ៣០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ៕

ប្រភព៖ gizmochina ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;