ស៊ន សៀវម៉ី អាច​ជា​សះស្បើយ​ទាន់​ការ​ប្រកួត​នៅ Malaysia Open

  • 2018-02-08 03:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​តេក្វាន់ដូ​ ស៊ន សៀវម៉ី ​គ្រោង​ចូល​រួម​ហ្វឹកហាត់​វិញ ​​ក្នុង​រយៈ ២ ទៅ ៣ សប្ដាហ៍​ទៀត​ ​​ដែល​អាច​​ជា​សះ​ស្បើយ​ទាន់​ពេល​​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​តេក្វាន់ដូ Malaysian Open នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែ​មីនា​ ខាង​មុខ។ នេះ​ជា​ការ​ឲ្យដឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨។​

ប្រភព​ដដែល​បន្ត​ថា ម្ចាស់​មេដាយ​មាស​​​តេក្វាន់ដូ​នៅ​ស៊ីហ្គេម​២០១៧ ​​ត្រូវ​បាន​​វះ​កាត់​​ជង្គង់​​​នៅ​កូរ៉េ កាល​​​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ។ ក្រៅ​ពី​ចូល​រួម​​ប្រកួត​នៅ Malaysia Open សៀវម៉ី​ នឹង​​ចូល​រួម​កម្មវិធី​ប្រកួត​ ​មួយ​ទៀត​នៅ​ប្រទេស​វៀតណាម ​នា​ខែ​ខាង​មុខ។ ​

សូម​ជម្រាប​ថា​ ស្នាដៃ​​របស់ ស៊ន សៀវម៉ី​ ​មួយ​រយៈ​ចុង​ក្រោយ​​ គឺ​បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់​កម្ពុជា​ពេល​ឈ្នះ​មេដាយ​​​មាស​​កីឡា​អាស៊ី​ ឆ្នាំ ២០១៤ ​​ជាប់​វគ្គ​ជម្រុះ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ ​និង ឈ្នះ​មេដាយ​មាស​នៅ​កីឡា​ស៊ី​ហ្គេម​ ​ឆ្នាំ២០១៧៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;