Hazard ទម្លាក់ De Bruyne ឈ្នះពានរង្វាន់កីឡាករបែលហ្ស៊ិកឆ្នើមប្រចាំឆ្នាំ
- 2018-02-08 06:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hazard ទម្លាក់ De Bruyne ឈ្នះពានរង្វាន់កីឡាករបែលហ្ស៊ិកឆ្នើមប្រចាំឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានផ្ដួលគូប្រជែង Kevin De Bruyne របស់ក្រុម Manchester City ក្លាយជាកីឡាករល្អប្រចាំឆ្នាំ២០១៧ ក្នុងការបោះឆ្នោត កាលពីម្សិលមិញ។
Hazard ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៣២៦ សំឡេង ឈរលើ Kevin De Bruyne ដែលជាម្ចាស់ពានរង្វាន់នេះ ២ឆ្នាំចុងក្រោយ ចំនួន ១១សំឡែង។ ចំណែកខ្សែប្រយុទ្ធ Dries Mertens របស់ក្លឹប Napoli ឈរនៅលេខ៣ មានការគាំទ្រ តិចជាង De Bruyne ៥៦សំឡេង។
កីឡាករវ័យ ២៧ឆ្នាំ Hazard បានរូមចំណែកជួយឲ្យក្រុមតោខៀវ លើកពានរង្វាន់ English Premier League កាលពីរដូវកាល ២០១៧។
ក្នុងរដូវកាលនេះ Hazard រកបាន ៩គ្រាប់ និង ២ Assist សម្រាប់ Chelsea ដែលកំពុងឈរនៅលេខ៤ ក្នុងតារាង គិតត្រឹមសប្ដាហ៍ទី២៦៕