ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ថ្មី ភ្ជាប់​ខេត្ត​២ ត្រូវបាន​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ

  • 2018-02-09 01:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ថ្មី​ដែល​ត​ភ្ជាប់​គ្នា​រវាង​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

រូបគំរូស្ពានស្ទឹងត្រង់-ក្រូចឆ្មារ (រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
គម្រោង​សាងសង់​ស្ពាន​នេះ នឹង​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិត​នៅត្រង់​ចំណុច​ភូមិ​បឹងដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេ​មេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ​មាន​ប្រវែង​សរុប ១១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក។ ​ការ​​សាងសង់​គ្រោង​នឹង​​បញ្ចប់​​នៅ​ឆ្នាំ​២០២១។
ការដ្ឋានសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ (រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)

គម្រោង​សាងសង់​ស្ពាន​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ៥៧លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិ​ភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ។

ទន្លេមេគង្គ ខណ្ឌចែករវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ (រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)

សូម​ជម្រាប​ដែរថា បច្ចុប្បន្ន ខេត្ត​កំពង់ចាម មាន​ស្ពាន​ធំៗ​ចំនួន​២ ឆ្លង​កាត់​ទន្លេ​មេគង្គ គឺ​ស្ពាន "គីហ្ស៊ូណា" ដែល​ជា​ជំនួយ​របស់​ជប៉ុន និង​ស្ពាន "កោះ​មិត្ត" ឬ​ហៅ​ថា​ស្ពាន "កោះ​ប៉ែន" ដែល​ចំណាយ​ថវិកា​របស់​ជាតិ៕

ស្ពានគីហ្ស៊ូណា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;