ក្រុមមន្ត្រីដែលត្រូវបានដកពីតំណែង ប្តឹងគណបក្សហ៊្វុនស៊ិនប៉ិចទៅតុលាការ
- 2018-02-12 12:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមមន្ត្រីដែលត្រូវបានដកពីតំណែង ប្តឹងគណបក្សហ៊្វុនស៊ិនប៉ិចទៅតុលាការ
ចន្លោះមិនឃើញ
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានដកចេញពីតំណែង និងបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច កាលពីពេលថ្មីៗកន្លងមកនេះ បានដាក់បណ្តឹងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយស្នើសុំចេញដីកាសម្រេចការពារនូវសមាជិកភាពដល់ពួកគេ។
លោកបានញ្ជាក់ថា ការដែលសម្រេចប្តឹងគណបក្សហ៊្វុនស៊ិនប៉ិច គឺដោយសារតែគ្មានជម្រើស និងគ្មានដំណោះស្រាយពីគណបក្ស ទើបពួកលោកសម្រេចចិត្តប្តឹងតែម្តងទៅ។
សូមរម្លឹកថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចដកតំណែង និងបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួន ០៨រូប ពីគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ ការសម្រេចនេះ គឺបន្ទាប់មន្ត្រីទាំងនោះ ពាក់ព័ន្ធនឹងការធ្វើចលនាប្រមូលស្នាមមេដៃសមាជិកនៅតាមបណ្តារាជធានី ខេត្ត ដើម្បីធ្វើញ្ញត្តិដាក់ថ្វាយសម្តេចក្រុមព្រះ ស្នើដកតួនាទីលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច។
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៤រូបដែលបញ្ចប់សមាជិកភាពពីគណបក្ស មានដូចជាៈ ១. លោក សេង ហាក់ស្រ៊ុន (អគ្គលេខាធិការរង) ២. លោក ណុប ផន ៣. លោក មៀច សំរួល និង៤. លោក ភាព ភាជន៍។ ចំណែកមន្ត្រីជាន់ខ្ពស់ចំនួន ៤រូបទៀត ដែលត្រូវបានដកតំណែង មានដូចជាៈ ១. លោក ឆឹង ចំរើន ត្រូវផ្ទេរពីប្រធានក្រុមការងារបោះឆ្នោតរាជធានីភ្នំពេញ ឲ្យមកបម្រើកិច្ចការផ្ទាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ២. លោក ហេង ចាន់ថា ត្រូវផ្ទេរភារកិច្ចពីប្រធានក្រុមការងារបោះឆ្នោតខេត្តកំពង់ចាម ឲ្យមកបម្រើកិច្ចការផ្ទាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ៣. លោក ផន ចន្ថា ត្រូវផ្ទេរភារកិច្ចពីប្រធានក្រុមការងារបោះឆ្នោតខេត្តពោធិសាត់ ឲ្យមកបម្រើកិច្ចការផ្ទាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ៤. លោក ថាវ គឹមឡុង ឲ្យមកបម្រើកិច្ចការផ្ទាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕
អត្ថបទទាក់ទង៖
ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដាក់ញ្ញត្តិថ្វាយសម្តេចក្រុមព្រះស្នើសុំដកសមាជិក២រូប
សម្តេចក្រុមព្រះ ដកតំណែងនិងបញ្ចប់សមាជិកភាពមន្ត្រីបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៨រូប