Xiaomi ចេញ​ស្មាតហ្វូន​ថ្មី​២​ម៉ូដែល តម្លៃ​មិន​ដល់ ២០០​ដុល្លារ

  • 2018-02-14 10:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វត្តមាន Redmi Note 5 និង Redmi Note 5 Pro ត្រូវ​ក្រុមហ៊ុន​ចិន Xiaomi ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Redmi Note 5 នឹង​ដាក់​លក់​ក្នុង​តម្លៃ ១៥៥​ដុល្លារ ឯ Redmi Note 5 Pro លក់ ២១៨​ដុល្លារ (តម្លៃ​នៅ​ឥណ្ឌា)។

Redmi Note 5 Pro មាន​អេក្រង់​ទំហំ ៥,៩៩​អ៊ីញ ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 636 មាន RAM ២​ជម្រើស​គឺ 4GB និង 6GB។ កាមេរ៉ា​ក្រោយ​មាន​ចំនួន ២​គ្រាប់ ទំហំ 12MP f/2.2 + 5MP f/2.0 ឯ​ខាង​មុខ​វិញ​ទំហំ 20MP ភ្ជាប់​ជាមួយ​ភ្លើង Flash LED ១​គ្រាប់។ កម្លាំង​ថ្ម​របស់​វា​គឺ 4000mAh អាច​ប្រើ​មុខងារ​សាក​រហ័ស (Fast Charging)។ អ្វី​ដែល​គួរ​ឲ្យ​ទាក់ទាញ​គឺ​ថា ស្មាតហ្វូន​ថ្មី​នេះ​មាន​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​ដំបូង​គេ​បង្អស់ ក្នុង​ចំណោម​ស្មាតហ្វូន​ផលិត​ដោយ Xiaomi នា​ពេល​កន្លង​មក។

ចំណែក Redmi Note 5 បំពាក់​ឈីប Snapdragon 625 មាន RAM ២​ជម្រើស​គឺ 3GB និង 4GB។ វា​ជា​ស្មាតហ្វូន​ទំហំ ៥,៩៩​អ៊ីញ និង​មាន​កម្លាំង​ថ្ម 4000mAh ដូច​ទៅ​នឹង 5 Pro ដែរ តែ​ទាស់​គ្មាន​មុខងារ​ស្កេន​មុខ និង​សាក​ថ្ម​រហ័ស​ទេ។ កាមេរ៉ា Redmi Note 5 នៅ​ខាង​ក្រោយ​មាន​១គ្រាប់​ទំហំ 12MP f/2.2 ខណៈ​ខាង​មុខ​ទំហំ 5MP៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;