តុលាការ​កំពូល​អេស្ប៉ាញ បញ្ជា​ឲ្យ​ចាប់​ខ្លួន​អតីត​តំណាងរាស្ត្រ​តំបន់ Catalan

  • 2018-02-22 03:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​កំពូល​អេស្ប៉ាញ បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អតីត​តំណាងរាស្ត្រ​តំបន់ Catalan គឺ​លោកស្រី Anna Gabrial បន្ទាប់​ពី​លោកស្រី​មិន​ចូល​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ កាលពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ម្សិលមិញ ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ឯករាជ្យ​នៅ​តំបន់​នេះ។

លោកស្រី Anna Gabrial អតីត​តំណាងរាស្ត្រ​តំបន់ Catalan
លោកស្រី Anna Gabrial ត្រូវ​បាន​តុលាការ​កំពូល​ចោទ​ប្រកាន់​លើ​ករណី បង្ក​ឲ្យ​មាន​ការ​បះបោរ​ដោយ​ការ​ប្រកាស​ឯករាជ្យ​ដោយ​ខុសច្បាប់ និង​ការ​ប្រកាស​ឯករាជ្យ​ដោយ​ខុសច្បាប់ កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ។

ចំណែក​លោកស្រី Anna Gabrial ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ស្វីស បាន​ថ្លែង​ថា លោកស្រី​មិន​អាច​ទៅ​ក្រុង Madrid ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយសារ​លោកស្រី​មិន​ជឿជាក់​លើ​តុលាការ។

មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​ចេញ​ដីកា​ចាប់​ខ្លួន​ជា​អន្តរជាតិ​នៅ​ឡើយ​ទេ ប៉ុន្តែ​ចៅក្រម​រដ្ឋ​អេស្ប៉ាញ​បញ្ជាក់​ថា នឹង​មាន​ការ​ស្នើ​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​អន្តរជាតិ​ធ្វើការ​ឃាត់​ខ្លួន​លោកស្រី Anna Gabrial៕

ប្រជាជន​តំបន់ Catalan ប្រមូល​ផ្ដុំ​តវ៉ា ដើម្បី​ប្រកាស​ឯករាជ្យ

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;