ដឹង​ថ្ងៃ​ចេញ​ផ្លូវការ​របស់ Xiaomi Mi Mix 2S ហើយ!

  • 2018-02-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Xiaomi នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូដែល​គឺ Mi Mix 2S នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨។ ដំណឹង​ច្បាស់ការ​នេះ​ត្រូវ​បាន​បង្ហោះ​ប្រាប់​ដោយ​លោក Donovan Sung អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Xiaomi អន្តរជាតិ នៅ​លើ​បណ្ដាញ​សង្គម Twitter។

Mi Mix 2
ក្រៅ​ពី​បង្ហើប​ថា ស្មាតហ្វូន​នេះ​មាន​បំពាក់​ឈីប​ស៊េរី​ខ្ពស់ Snapdragon 845 លោក Sung មិន​បាន​ឲ្យ​ដឹង​អ្វី​ផ្សេង​ទៀត​ឡើយ។ យ៉ាង​ណា​មិញ បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក បាន​ឲ្យ​ដឹង​ថា Mi Mix 2s នឹង​មាន​អេក្រង់​លាត​សន្ធឹង​ពេញ ៩៥% ទំហំ ៥,៩៩​អ៊ីញ។ RAM របស់​ស្មាតហ្វូន​ថ្មី​នេះ​មាន​ទំហំ 8GB ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ 256GB ជា​ប្រភេទ UFS អាច​ចម្លង​ទិន្នន័យ​បាន​រហ័ស។ នៅ​ខាង​ក្រោយ​តួ​ខ្នង Mi Mix 2s មាន​បំពាក់​កាមេរ៉ា​ចំនួន​២​គ្រាប់​ទំហំ 12MP ប្រភេទ Optical Zoom៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;