Conte ថា កីឡាករ​ដូច Messi ៥០​ឆ្នាំ ទើប​កើត​ម្ដង

  • 2018-03-15 03:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Antonio Conte អ្នក​ចាត់ការ​ក្រុម​តោខៀវ​បាន​សរសើរ​តារា​បាល់ទាត់​ឆ្នើម Lionel Messi ថា​ជា​ប្រភេទ​កីឡាករ​ដែល​កើត​ក្នុង​រយៈ​ពេល ៥០​ម្ដង បន្ទាប់​ពី Barcelona ទម្លាក់ Chelsea ចេញ​ពី​ពាន​រង្វាន់ UEFA Champions League នៅ​កីឡដ្ឋាន Nou Camp កាលពី​យប់មិញ។

Messi បាន​ស៊ុត​២គ្រាប់ ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-០​។

ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ភ្លាម លោក Conte បាន​ដើរ​ចូល​ទៅ​ក្នុង​ទីលាន​ដើម្បី​អបអរសាទរ​ចំពោះ Messi ហើយ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «កីឡាករ​ប្រភេទ​នេះ (Messi) កើត ៥០​ម្ដង។ ខ្ញុំ​ចង់​និយាយ​ពី​សមត្ថភាព លទ្ធភាព និង​បច្ចេកទេស​របស់​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ»

សូម​ជម្រាប​ថា កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ដែល​មាន​វ័យ​៣០​ឆ្នាំ​ដដែល​ រក​បាន ១០០​គ្រាប់​នៅ​ក្នុង​កម្មវិធី Champions League ។ មួយ​វិញ​ទៀត ការ​ស៊ុត​ចូល​គ្រាប់​ដំបូង​ដោយ​ប្រើ​ពេល ១២៣​វិនាទី (២នាទី និង ៣វិនាទី) កាលពី​យប់មិញ គឺ​ជា​គ្រាប់​បាល់​ដ៏​លឿន​បំផុត​ក្នុង​អាជីព​របស់​គេ៕

ចុចអានបន្ត Messi ស៊ុត​២គ្រាប់​ឲ្យ Barcelona បំបាក់ Chelsea ក្នុង​ដី

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;