ក្រោយ​ឈ្នះ​ឡាវ ក្រុម​ជម្រើសជាតិ​កម្ពុជា ទៅ​ប្រកួត​បង្គ្រប់​កិច្ច​១ទៀត​នៅ​ប្រទេស​តាជីគីស្ថាន

  • 2018-03-23 04:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​វេលា​ម៉ោង១១ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្រុម​កីឡាករ​ជម្រើស​ជាតិ​ បាន​ចាកចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅកាន់​ប្រទេស​តាជីគីស្ថាន (ទឹកដី​កណ្តាល) ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន នៅ​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup នាថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៨។

កីឡាករក្រុមជម្រើសជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (រូបថត៖ សហព័ន្ធបាល់ទាត់កម្ពុជា
នេះជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ចុងក្រោយ​របស់​ក្រុម​កម្ពុជា និង​អាហ្វហ្គានីស្ថាន ដោយសារ​ក្រុម​ទាំង២ ស្ថិត​នៅ​បាត​តារាង​នៃពូល C មាន ៣ពិន្ទុ​ដូចគ្នា ខណៈ​ហ្សកដានី (១១​ពិន្ទុ) និង​វៀតណាម (៩ពិន្ទុ) បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​អារ៉ាប់រួម។

សូម​រម្លឹក​ថា មុន​ចេញ​ទៅ​ប្រកួត​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ឡាវ ១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​១​កាល​ពី​យប់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨៕

ចុចអាន៖ ឃួន ឡាបូរ៉ាវី ជួយ​កម្ពុជា​យក​ឈ្នះ​ឡាវ នៅ​ចុង​ម៉ោង

---> Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ សំភី

អត្ថបទថ្មី
;