ប្រជាជន​កាតាឡាន់ ផ្ទុះ​ការតវ៉ា ក្រោយ​មេដឹកនាំ​របស់​ខ្លួន ត្រូវ​ចាប់ខ្លួន​នៅ​អាល្លឺម៉ង់

  • 2018-03-26 04:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​បាតុករ​​កាតាឡាន់​រាប់​ពាន់​នាក់ បាន​បើក​ការ​តវ៉ា​ក្នុង​ទីក្រុង​បាសេឡូណា កាល​ពី​ថ្ងៃ២៥ មីនា​ម្សិល​មិញ ក្រោយ​​លោក​ ​Carles Puigdemont អតីត​ប្រធានាធិបតី​តំបន់កាតាឡាន់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​ និង​អ្នក​បះបោរ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៧៩នាក់​​រង​របួស​ ដែល​ក្នុង​នោះ ក៏មាន​សមត្ថកិច្ច ១៣នាក់​ផងដែរ។

សមត្ថកិច្ច​អាឡឺម៉ង់​ បាន​ចាប់​ខ្លួន​លោក Puigdemont ពេល​លោក​បាន​ជិះឡាន​ឆ្លង​កាត់​ព្រំដែន​ដាណឺម៉ាក-អាល្លឺម៉ង់។ ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​ ក្រោយ​លោកគេច​ខ្លួន​ពី​ប្រទេស​អេស្ប៉ាញ អស់​រយៈពេល ៥ខែមកហើយ ពោល​គឺ​បន្ទាប់​ពីរដ្ឋអាជ្ញា​អេស្ប៉ាញ​ បាន​​ដីកា​ចាប់​ខ្លួន​​លោក ពី​បទបង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដើម្បី​ផ្ដាច់​តំបន់​កាតាឡាន់ ចេញ​ពី​អេស្ប៉ាញ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;