យីងឡាក់ និង ថាក់ស៊ីន បង្ហាញខ្លួននៅប្រទេសជប៉ុន
- 2018-03-30 02:18:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យីងឡាក់ និង ថាក់ស៊ីន បង្ហាញខ្លួននៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
បងប្អូនត្រកូល ស៊ីនណាវ៉ាត្រា និងជាអតីតនាយករដ្ឋមន្ត្រីថៃ ទាំងពីររូប គឺលោកស្រី យីងឡាក់ និងលោក ថាក់ស៊ីន បានបង្ហាញវត្តមាននៅក្រុងតូក្យូ កាលពីថ្ងៃទី២៩ ខែមីនា ២០១៨ ម្សិលមិញ។ ការបង្ហាញខ្លួនរបស់អតីតនាយករដ្ឋមន្រ្តីថៃទាំងពីរ គឺដើម្បីចូលរួមកម្មវិធីសម្ពោធសៀវភៅមួយក្បាលរបស់អតីតអ្នកនយោបាយជប៉ុន លោក Hajime Ishii។
នៅក្នុងកម្មវិធីនោះ បងប្អូនត្រកូល ស៊ីនណាវ៉ាត្រា ទាំងពីររូប ត្រូវបានគេអញ្ជើញឡើងទៅលើឆាក ដើម្បីថតរូបជាមួយភ្ញៀវដទៃទៀត ប៉ុន្ដែអ្នកទាំងពីរមិនបានធ្វើអត្ថាធិប្បាយណាមួយជាមួយអ្នកសារព័ត៌មាននោះទេ។
បងប្អូនត្រកូល ស៊ីនណាវ៉ាត្រា ទាំងពីររូប នឹងបន្ដស្នាក់នៅក្នុងប្រទេសជប៉ុន រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១៨ ខាងមុខ មុនចេញទៅប្រទេសចិនជាបន្ដទៀត។
សូមបញ្ជាក់ថា លោកស្រី យីងឡាក់ បានរត់គេចចេញពីប្រទេសថៃ នៅឆ្នាំ២០១៧ កន្លងទៅ ដោយមិនបានចូលខ្លួនក្នុងសវនាការ តាមការកោះហៅរបស់តុលាការកំពូលថៃ។ ចំណែកលោក ថាក់ស៊ីន បានរត់ចេញពីប្រទេសថៃ នៅឆ្នាំ២០១៨ ក្រោយមានរដ្ឋប្រហារយោធា នៅឆ្នាំ២០០៦៕