ប្រទេសនៅអាស៊ី១ នឹងត្រូវតភ្ជាប់ជាមួយអាមេរិក ដោយខ្សែកាបថ្មីនៅបាតសមុទ្រ
- 2018-04-05 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសនៅអាស៊ី១ នឹងត្រូវតភ្ជាប់ជាមួយអាមេរិក ដោយខ្សែកាបថ្មីនៅបាតសមុទ្រ
ចន្លោះមិនឃើញ
ខ្សែកាបអូសឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកថ្មី ចំនួន ១ខ្សែរបស់ក្រុមហ៊ុន Google នឹងត្រូវតភ្ជាប់ពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសជប៉ុន ដែលស្ថិតនៅទ្វីបអាស៊ី ដើម្បីបង្កើតប្រព័ន្ធខ្សែកាបបាតសមុទ្រអុបទិចថ្មីមួយ ឈ្មោះថា Japan-Guam-Australia (JGA) ។
ក្រៅពីជប៉ុន Google នឹងតភ្ជាប់ទៅកាន់កោះ Guam របស់អាមេរិក និងប្រទេសអូស្ត្រាលីផងដែរ ដោយប្រព័ន្ធខ្សែកាបទាំងមូល មានប្រវែងសរុបជិត ១ម៉ឺនគីឡូម៉ែត្រ និងគ្រោងបញ្ចប់ការតភ្ជាប់នៅក្នុងឆ្នាំ២០១៩ ខាងមុខ។
ប្រព័ន្ធខ្សែកាប JGA នឹងផ្ដល់នូវល្បឿនកាន់តែប្រសើរឡើងសម្រាប់សេវាកម្ម Google Cloud Platform ដែលកំពុងដំណើរការនៅអាស៊ី និងអូសេអានី។ ប្រទេសអាស៊ានចំនួន៤ នឹងទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់នេះ គឺ ហ្វីលីពីន ព្រុយណេ ថៃ និង សិង្ហបុរី៕