ធុង​សំរាម​១​ពាន់​ធុង ត្រូវ​ដាក់​ពង្រាយ​មុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២០១៨

  • 2018-04-11 07:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​បរិស្ថាន​ខេត្ត នឹង​រៀបចំ​ដាក់​ពង្រាយ​ធុង​សំរាម​ចំនួន ១​ពាន់​ធុង ដើម្បី​រួម​ចំណែក​បម្រើ​ដល់​ការ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម នៅ​ក្នុង​ទីប្រជុំជន​ក្នុង​ខេត្ត និង​តាម​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់ ១៦ ខែ​មេសា ឆ្នាំ​២០១៨។

ធុងសំរាមចំនួន ១ពាន់ធុង ត្រូវបានប្រគល់ជូនខេត្តសៀមរាប សម្រាប់ដាក់ពង្រាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

ធុង​សំរាម​ទាំង​នេះ ត្រូវ​បាន​ប្រគល់​ជូន​ដោយ​ក្រុមហ៊ុន​ប៊ែរវីរីជីស ក្រោម​អធិបតីភាព​លោក ឃឹម ប៊ុនសុង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក លាង ពៅ អគ្គ​នាយក​ក្រុមហ៊ុន​ខាងលើ កាល​ពី​ថ្ងៃ​ទី១០​មេសា​ឆ្នាំ​២០១៨។

លោក ហ៊ុន ម៉ានី បាន​បញ្ជាក់​ថា បញ្ហា​សំរាម​នេះ តែងតែ​កើត​មាន​កន្លង​មក ព្រោះ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ។ យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ កាលពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ​ឆ្នាំ២០១៧ ខេត្ត​សៀមរាប បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ប្រមាណ​ជាង ១,៦​លាន​នាក់។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង ២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​៕

ចុចអានបន្ត ផែនទី​រៀបចំ​ និង​ទីតាំង​កម្មវិធី ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចេញ​ហើយ

អត្ថបទ៖ លាភ.

;