Apple ប្រកាស​ថា អ្នក​ទិញ MacBook ក្នុង​ចន្លោះ​រយៈ​ពេល​មួយ ​មាន​បញ្ហា​ថ្ម

  • 2018-04-21 06:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ​២០១៨ ក្រុមហ៊ុន​យក្ស Apple បាន​ប្រកាស​ថា ប្រភេទ MacBook Pro អេក្រង់​ទំហំ​១៣​អ៊ីញ គ្មាន Touch Bar ដែល​ចេញ​លក់​កាល​ពី​ចន្លោះ​ខែ​តុលា ឆ្នាំ​២០១៦ ដល់​ខែ​តុលា ឆ្នាំ២០១៧ កំពុង​មាន​បញ្ហា​ថ្ម។ Apple បាន​ប្រកាស​ប្ដូរ​ថ្ម​ជូន​ដោយ​ឥតគិតថ្លៃ សម្រាប់​អតិថិជន​ទូទាំង​ពិភពលោក​។

MacBook Pro 2016 (រូបភាព៖ CNET)
ក្រុមហ៊ុន​ផលិត iPhone ដដែល​បាន​ឲ្យដឹង​ថា បញ្ហា​ថ្ម​នេះ​មិន​ឈាន​ដល់​ការ​​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ឡើយ។ ការ​ប្រកាស​នេះ ត្រូវ​ធ្វើឡើង​លើ​ទំព័រ​ផ្លូវការ​របស់ Apple ដោយ​មិន​បាន​បញ្ជាក់​ពី​ចំនួន MacBook Pro ដែល​ប៉ះពាល់​ដោយសារ​បញ្ហា​ខាងលើ​នោះ​ទេ​។
MacBook Pro 2016 (រូបភាព៖ CNET)

សូម​បញ្ជាក់​ថា Apple ទើបតែ​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្ម កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ ដោយ​បាន​ធ្វើឲ្យ iPhone ស៊េរី​ចាស់ៗ ដូចជា iPhone6, 6s និង SE ជួប​ប្រទះ​នឹង​បញ្ហា​ដើរ​យឺត ដើម្បី​ជួយ​ឲ្យ​ថ្ម​បាន​ប្រសើរ​ឡើង​។ ក្រោយ​មក Apple បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ ហើយ​បាន​ប្រកាស​ប្ដូរ​ថ្ម​ជូន​ម្ចាស់​ iPhone ម៉ូដែល ​ដែល​ទទួល​រង​ការ​ប៉ះពាល់ ក្នុង​តម្លៃ​ទាប ដោយ​បញ្ចុះ​ពី ៧៩​ដុល្លារ មក​សល់​ត្រឹម ២៩​ដុល្លារ​តែ​ប៉ុណ្ណោះ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;