លោកស្រី ស៊ូជី នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅសិង្ហបុរីទេ
- 2018-04-24 02:23:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ស៊ូជី នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅសិង្ហបុរីទេ
ចន្លោះមិនឃើញ
មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរី ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែមេសា ឆ្នាំ ២០១៨ នោះទេ។ នេះបើតាមការបញ្ជាក់ថារបស់អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Htay កាលពីថ្ងៃទី២៣ ខែមេសា ២០១៨ ម្សិលមិញ។
ជុំវិញរឿងនេះ លោក Zaw មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេថា ហេតុអ្វីបានជាលោកស្រីស៊ូជី នឹងអវត្តមាននៅកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះទៀត។ ប៉ុន្តែកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Thaung Tun បានថ្លែងថា លោកស្រីស៊ូជី មានកិច្ចការជាច្រើនសម្រាប់ចាត់ចែងនៅក្នុងប្រទេស ហើយលោកស្រីមិនអាចឃ្លាតឆ្ងាយពីប្រទេសមីយ៉ាន់ម៉ាបានទេ។
យ៉ាងណាមិញ អវត្តមានរបស់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ារូបនេះ អាចបណ្តាលមកពី មានការទិតៀនជាច្រើនលើរដ្ឋាភិបាលរបស់លោកស្រីពាក់ព័ន្ធនឹងចំណាត់ការលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នាពេលកន្លងមក។
គួររម្លឹកថា លោកស្រី ស៊ូជី បានរងសម្ពាធយ៉ាងខ្លាំងជុំវិញបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅពេលដែលលោកស្រីបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី រយៈពេល ៣ថ្ងៃ ក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី កាលពីខែមុន។
អត្ថបទទាក់ទង៖
លោក Duterte នឹងជិះយន្តហោះធូរថ្លៃ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅសិង្ហបុរី