Klopp ថាចិត្តសាស្ត្រ Liverpool បច្ចុប្បន្ន ដូច​ចិត្តសាស្ត្រ​របស់ Man Utd កាល២​ទសវត្សរ៍​មុន

  • 2018-04-24 08:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jurgen Klopp អ្នកចាត់ការ​ក្លឹប Liverpool បាន​ប្រៀបធៀប​ការ​លេង​របស់​កូន​ក្រុម ទៅ​នឹង​ក្លឹប Manchester United ដែល​ដឹកនាំ​ដោយ​លោក Sir Alex Ferguson កាលពី​ទសវត្សរ៍ ១៩៩០ និង ២០០០។ ការ​លើកឡើង​របស់ Klopp ចង់​បង្ហាញ​ថា ចិត្តសាស្ត្រ​របស់​ក្រុម​ហង្ស​ក្រហម​បច្ចុប្បន្ន និង​ចិត្តសាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម​កាល​គ្រា​នោះ គឺ​មិន​ខុស​គ្នា​ឡើយ​។

លោក Jurgen Klopp (រូបភាព៖ Skysports)
លោក​និយាយ​ថា Man Utd ដែល​ដឹកនាំ​ដោយ Sir Alex តែងតែ​អាច​រក​គ្រាប់​បាន​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ។ ជាក់ស្ដែង​កាលពី​ឆ្នាំ​១៩៩៩ Man Utd បាន​ប្រើប្រាស់​ពេល​ដ៏​ខ្លី​ដើម្បី​យក​ឈ្នះ​ក្លឹប Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League ។ ពេល​នោះ Bayern បាន​នាំមុខ​១គ្រាប់​មុន ប៉ុន្តែ Man Utd បាន​វាយ​បក​ដែល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ក្នុង​ម៉ោង​បន្ថែម​វគ្គ​ទី​ពីរ​ចំនួន ២​គ្រាប់។ ជា​លទ្ធផល Man Utd បាន​ក្លាយ​ជា​ជើងឯក​នៅ​ឆ្នាំ​នោះ។
Manchester United ឈ្នះពានរង្វាន់ Champions League កាលឆ្នាំ១៩៩៩ ដោយបាល់ ២គ្រាប់ នៅក្នុងម៉ោងបន្ថែម វគ្គទីពីរ (រូបភាព៖ Skysports)

ជុំវិញ​រឿង​នេះ លោក Klopp បាន​ប្រៀបធៀប​ទៅ​នឹង Liverpool ដែល​ឆក់​ឱកាស​ដើម្បី​អាច​រក​គ្រាប់​បាល់ ៣​គ្រាប់​ក្នុង​ត្រឹម​តែ​១៩នាទី នៃ​វគ្គ​ទី១ នៅ​ពេល​ជួប​ជាមួយ Manchester City កាលពី​វគ្គ​៨ក្រុម​ចុងក្រោយ។ អ្នក​ចាត់ការ​ដដែល គ្រោង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូចគ្នា​ពេល​ជួប Roma នៅ​ជើង​ទី​១ យប់​នេះ​។

«ក្រុម Man Utd របស់ Alex Ferguson មាន​អ្វី​ពិសេស? ហេតុអ្វី​នៅ​ពេល​ជាក់លាក់​ណា​មួយ ពួកគេ​តែងតែ​អាច​រក​បាន​២គ្រាប់​ផ្ទួន?... នេះ​ជា​ឱកាស​មួយ​។ ពេល​ស៊ុត​ចូល​១ហើយ យើង​ត្រូវ​ធ្វើ​វា​ម្ដង​ទៀត។ ប្រើប្រាស់​សន្ទុះ​ក្នុង​ការ​ប្រកួត។ ពួក​យើង​ត្រូវ​ចងចាំ​វា ហើយ​ពួក​យើង​ពិតជា​ចង់​ប្រើប្រាស់​វា ដើម្បី​ស្វែងរក​គ្រាប់​ស៊ុត​បញ្ចូល​ទី»។ នេះ​ជា​សម្ដី​របស់​ Klopp ។

សូម​បញ្ជាក់​ថា Liverpool នឹង​ស្វាគមន៍ Roma នៅ​កីឡដ្ឋាន Anfield នា​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ Champions League នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៥ មេសា វេលា​ម៉ោង១:៤៥​នាទី​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;