ពលរដ្ឋ​ថៃ ផ្ទុះ​កំហឹង​នឹង​តារា​ម៉ូដែល​ម្នាក់​ដែល​ថត​សិចស៊ី​ជាមួយ​ផ្លែ​ទុរេន

  • 2018-04-27 04:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថត​ជិត​២០​សន្លឹក​របស់​តារា​សិចស៊ី​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ថត​ជាមួយ​ផ្លែ​ទុរេន កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ភាគ​ច្រើន​បាន​រិះគន់ និង​បញ្ចេញ​កំហឹង​ដាក់​តារា​ស្រី​ឈ្មោះ Phitchayamon “Lookchin” Longthong។

តារា​ស្រី​រូប​នេះ​ត្រូវ​បាន​​មនុស្ស​ជា​ច្រើន​រិះគន់​ថា នាង​បាន​បំផ្លាញ​ចំណង់​ចូលចិត្ត​ផ្លែ​ទុរេន​របស់​ពួក​គេ ស្រប​​ពេល​ដែល​​នេះ​ជា​រដូវ​​សម្បូរ​ទុរេន​នៅ​ក្នុង​ប្រទេស។ នៅ​លើ​ការ​បង្ហោះ​នោះ មាន​មតិ​មិន​ចូលចិត្ត​មួយ​ចំនួន​ដូចជា៖ "នេះ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ឃ្លាន​ហូប​ផ្លែ​ទុរេន​​ទៀត​ហើយ", "នេះ​ជា​របស់​ដែល​គគ្រិច​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ" និង "ប្រសិន​បើ​ខ្ញុំ​ជា​កសិករ​ដាំ​ទុរេន ខ្ញុំ​នឹង​ប្រមូល​គ្នា​ទៅ​ចាប់​អ្នក​ឯង​ហើយ ដែល​បំផ្លាញ​ភាព​បរិសុទ្ធ​នៃ​ផ្លែ​ទុរេន ហើយ​ធ្វើ​ឲ្យ​​រាល់​គ្នា​យល់​ថា​ខ្ពើម​ទុរេន" ជា​ដើម។

គិត​នៅ​ត្រឹម​ថ្ងៃ​ទី​២៧​មេសា​នេះ រូបភាព​របស់ Phitchayamon មាន​អ្នក​ចែកចាយ​បន្ត​គ្នា​ចំនួន​ជាង ៦​ម៉ឺន​ដង​ហើយ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;