នាយក​រដ្ឋមន្រ្តី ផ្តល់​អនុសាសន៍​៣​ចំណុច ដើម្បី​រៀបចំ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន

  • 2018-04-29 03:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣២ នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ចំនួន​៣​ចំណុច ក្នុងការ​អនុវត្តជាក់ស្តែង​ការ​រៀបចំ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន។

សម្តេច ហ៊ុន សែន និងមេដឹកនាំអាស៊ាន៩ប្រទេសទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន
៣ចំណុច​នោះ​រួមមាន៖

១. បង្កើត​យន្តការ​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​ខ្លួនឯង។

២. បង្កើត​យន្តការ​ហិរញ្ញវត្ថុ​ដែល​អនុគ្រោះ ​អាច​អនុវត្ត​ជាក់ស្តែង​ដើម្បី​ជួយ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ។

និង៣. បង្កើត​ស្តង់ដា​រួម​ និង​យន្តការ​ដើម្បី​ទ្រទ្រង់​ការ​អភិវឌ្ឍ​ទីក្រុង​អាស៊ាន​ទាំងមូល។

សម្តេច ហ៊ុន សែន ​បាន​ជឿជាក់​ថា តាម​រយៈ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​ នឹង​អាច​ស្វែងរក​វិធីសាស្រ្ត​ថ្មីៗ​ដើម្បី​ទាញយក​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន។

គួរ​បញ្ជាក់​ថា អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​នេះ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ធ្វើ​ការ​ស្នើ​ជ្រើសរើស​ទីក្រុង​ចំនួន ២៦ នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ ធ្វើ​ជា​ទីក្រុង​សាកល្បង​នៃគម្រោង​បណ្ដាញ​ក្រុង​ឆ្លាតវៃ​អាស៊ាន (ASCN)។ ក្នុង​នោះ មាន​ទីក្រុង​កម្ពុជា ចំនួន៣​ផងដែរ គឺ រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប៕

រូបតំណាងខេត្តបាត់ដំបង និង វិមានឯករាជ្យនៅរាជធានីភ្នំពេញ

អត្ថបទ​ពាក់ព័ន្ធ៖ ក្រុង​របស់​កម្ពុជា​ចំនួន​៣ ​ត្រូវ​ជ្រើសរើស​ជា​ក្រុង​សាកល្បងគម្រោង​បណ្ដាញ​ក្រុង​ឆ្លាតវៃ​អាស៊ាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;