បែក​ធ្លាយ​ដំណឹង​ថា ថាក់ស៊ីន និង យីងឡាក់ កំពុង​នៅ​ក្នុង​តំបន់​អាស៊ាន

  • 2018-05-04 07:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន និង យីងឡាក់ ស៊ីនណាវ៉ាត្រា បាន​ចូល​មក​ប្រទេស​សិង្ហបុរី ហើយ​នឹង​បន្ដ​ស្នាក់នៅ​រហូត​ដល់​ថ្ងៃ​ទី៥ ខែ​ឧសភា ២០១៨ ស្អែក​នេះ។ នេះ​បើ​តាម​ប្រភព​ដែល​ជិតស្និទ្ធ​ជាមួយ​បក្ស​ភឿ​ថៃ។

បងប្អូន​ទាំង​ពីរ​នាក់ ដែល​សុទ្ធ​តែ​កំពុង​រត់គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​នេះ បាន​ចូល​មក​ដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី៤ ខែ​ឧសភា ២០១៨ ម្សិលមិញ ដើម្បី​ចូលរួម​សន្និសីទ​បច្ចេកវិទ្យា​មួយ។

ពាក់ព័ន្ធ​រឿង​នេះ លោក Krissana Pattanacharoen អ្នកនាំពាក្យ​ប៉ូលិស​ថៃ បានបញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​នេះ ពី​ខាង​ប្រទេស​សិង្ហបុរី​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ប្រសិន​បើ​ដំណឹង​នេះ​ជា​ការពិត ខាង​ប៉ូលិស​ថៃ និង​ស្នើ​ឲ្យ​ប៉ូលិស​សិង្ហបុរី ចាប់​ខ្លួន​បងប្អូន​ស៊ីនណាវ៉ាត្រា ទាំង​ពីរ​នាក់​នោះ​។ ​

ចំណែក​លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ២០១៨​នេះ​ថា អ្នក​នយោបាយ​របស់​បក្ស​ភឿ​ថៃ មិន​ត្រូវ​បាន​ហាមឃាត់ ក្នុង​ការ​ហោះ​ទៅ​សិង្ហបុរី ដើម្បី​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ​រូប​នោះ​ទេ។

លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ

រី​ឯ​លោក Anusorn Iamsa-ard អ្នក​នាំពាក្យ​បក្ស​ភឿ​ថៃ បាន​លើក​ឡើង​ថា ការ​ទៅ​ជួប​អតីត​នាយករដ្ឋមន្រ្តី​ថៃ​ទាំង​ពីរ​នាក់ នៅ​សិង្ហបុរី មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។ លោក​បន្ថែម​ថា វា​គ្រាន់តែ​ជា​កាយវិការ​នៃ​ការ​គោរព​ប៉ុណ្ណោះ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;