លោក Sir Alex Ferguson ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​ភ្លាមៗ

  • 2018-05-06 01:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​អ្នក​ចាត់​អ្នក​ចាត់ក្លឹប Manchester United លោក Sir Alex Ferguson ត្រូវបាន​នាំយក​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​វះកាត់​ភ្លាមៗ ក្រោយពី​លោក​បាន​ដួល​នៅ​ផ្ទះ ដោយសារ​មាន​ឈាមកក​ក្នុង​ខួរក្បាល កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក Sir Alex Ferguson លើកពាន Premier League កាលពីពេលកន្លងមក។ រូបថត៖ PA
សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប Man Utd បាន​ឱ្យដឹង​ថា លោក​មាន​ភាពល្អ​ប្រសើរ​ហើយ ប៉ុន្តែ​លោកត្រូវ​បាន​ថែទាំ​យ៉ាង​ហ្មត់ចត់​មួយ​រយៈ​ទៀត ដើម្បី​ឱ្យជា​សះស្បើយ​ពី​ជំងឺ។

បច្ចុប្បន្ន​លោក Sir Alex Ferguson កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Salford Royal ក្នុង​ក្រុង Salford ប្រទេស​អង់គ្លេស។ ក្រុម​គ្រួសារ​របស់​លោក បាន​ស្នើសុំ​មិន​បញ្ចេញ​ស្ថានភាព​ជំងឺ​របស់​លោក​ជា​សាធារណៈ​ឡើយ ដោយ​សុំ​ជា​ភាព​ឯកជន។

គួរ​បញ្ជាក់​ថា លោក Sir Alex Ferguson គឺជា​អ្នក​ចាត់ការ​ក្លឹប​ដ៏​ជោគជ័យ​១រូប​ក្នុង​លីគ​អង់គ្លេស ដោយ​បាន​ជួយ​ឱ្យ Man Utd ឈ្នះ​ជើងឯក Premier League ១៣ដង Champions Leage ២ដង FA Cup ៥ដង និង League Cup ចំនួន​៤ដង​ផងដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;