តើ​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង​ផលិត​ និង​ដំឡើង​អ្វីខ្លះ?

  • 2018-05-10 01:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ខេត្ត​ស្វាយរៀង មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប​១៦៥ និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជិត ៦ម៉ឺន​នាក់។ បើតាម​ការបង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន នាព្រឹក​នេះ ឱ្យដឹង​ថា រោងចក្រ​ទាំងនេះ​មាន​សង្វាក់​ផលិតកម្ម​ដូចជា៖

រថយន្ត​ដែលត្រូវបានដំឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD នៅខេត្តស្វាយរៀង។ រូបថត៖ FB សម្តេច ហ៊ុន សែន
កាត់ដេរ​សម្លៀក​បំពាក់, ផលិត​ស្បែកជើង, ដំឡើង​កង់, ផលិត​ស្រោមដៃ, ផលិត​ខ្សែ​គ្រឿង​បង្គុំ​អគ្គិសនី, ផលិត​តួកង់, ផលិត​ស៊ុម​រូបថត, ផលិត​សម្ភារៈ​វេចខ្ចប់, ដំឡើង​បង្អួច, ផលិត​គ្រឿង​បន្លាស់​កង់, ផលិត​ស្ទីកគ័រ (sticker) រូបភាព, ខ្សែ​នាឡិកា, ផលិត​ម៉ែត្រ, ផលិត​ថ្នាំ​ពណ៌​លាបកង់, ផលិត​គ្រឿង​បន្លាស់​នាឡិកាដៃ, ផលិត​ខ្សែ​នាឡិកា, ផលិត​បារី, ផលិត​វាំងនន​ស្លាបព្រិល, ផលិត​ប៉ុង​ស្មាអាវ, ផលិត​អំពូល​អគ្គីសនី និង​ដំឡើង​រថយន្ត​ដឹក​ជញ្ជូន​ខ្នាត​មធម្យ​ជាដើម។

គួរ​បញ្ជាក់​ថា ក្នុង​១ឆ្នាំៗ ទឹកប្រាក់​ចំនួន​ជាង ១២០​លាន​ដុល្លារ បានចាក់​ចូល​ខេត្ត​ស្វាយរៀង តាមរយៈ​ប្រាក់ខែ​ដែល​កម្មករ​ទទួល​បាន​ពី​ការងារ​រោងចក្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;