លោក ថាក់ស៊ីន ចង់​វិល​ចូល​ប្រទេស​ថៃ​វិញ

  • 2018-05-19 08:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ​១៩៩៦-៩៧ លោក Chavalit Yongchaiyudh បាន​ថ្លែង​កាលពី​ថ្ងៃ​ទី១៨​ឧសភា ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ភោជីយដ្ឋាន​មួយ​ ក្នុង​ក្រុង​បាងកក​ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​កំពុង​ជ្រកកោន​នៅ​ក្រៅ​ប្រទេស មាន​បំណង​វិល​ត្រឡប់​ចូល​មក​ប្រទេស​ថៃ​វិញ បន្ទាប់ពី​អ្នក​ទាំង​ពីរ​បាន​ឆ្លើយឆ្លង​គ្នា​តាម​ទូរសព្ទ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ។

លោក Chavalit Yongchaiyudh (រូបថត៖ The Nation)
លោក Chavalit បាន​មាន​ប្រសាសន៍​ថា ទោះបីជា​លោក ថាក់ស៊ីន មិន​បាន​ប្រាប់​គាត់​ដោយ​ផ្ទាល់ ក៏​គាត់​អាច​ដឹង​ថា លោក​ថាក់ស៊ីន ចង់​ត្រឡប់​ចូល​ស្រុក​វិញ​ដែរ ព្រោះ​លោក​ Chavalit ផ្អែក​តាម​ការ​ស្ដាប់​សំឡេង​របស់​លោក​ថាក់ស៊ីន។

លោក Chavalit បាន​មាន​ប្រសាសន៍​ថា លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ធ្វើ​អំពើ​ល្អ​សម្រាប់​ពលរដ្ឋ​ថៃ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​មួយ​ភាគ​ធំ​ពី​ប្រជាពលរដ្ឋ​ថៃ​ដែល​មាន​ចំនួន ៦៥​លាន​នាក់​។

ក្រុមអាវក្រហមថៃ លើករូបថតរបស់លោក ថាក់ស៊ីន (រូបថត៖ Chiang Rai Times)

គួរ​រំឭក​ថា លោក ថាក់ស៊ីន បាន​និរទេស​ខ្លួន​ពី​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០០៨ មុន​ការ​សម្រេច​របស់​តុលាការ​ឲ្យ​គាត់​ជាប់​ឃុំ​រយៈពេល ២​ឆ្នាំ ពី​បទ​បំពាន​អំណាច៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;