គណបក្ស​​កូន​លោក គង់ គាំ និង​គណបក្ស​កូនលោក លន់ នល់ ត្រូវ គ.ជ.ប ទទួលស្គាល់​ហើយ

  • 2018-05-23 02:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ទទួលស្គាល់​ចុះ​បញ្ជី​គណបក្ស​ឆន្ទៈខ្មែរ របស់​លោក គង់ មុនីកា កូនប្រុស​ពៅ​របស់​លោក គង់ គាំ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ របស់​លោក លន់ ឬទ្ធិ កូន​ប្រុស​លោក លន់ នល់ ជា​ផ្លូវការ​ហើយ​កាលពី​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៨ ។

រូបសញ្ញាគណបក្សឆន្ទៈខ្មែរ
ការ​ទទួល​ស្គាល់​ចុះ​បញ្ជី​នេះ គឺ​បន្ទាប់​ពី​គណបក្ស​ទាំងពីរ បាន​បំពេញ​ឯកសារ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​រួចរាល់​ហើយ។
រូបសញ្ញាគណបក្សខ្មែរសាធារណរដ្ឋ

គិតត្រឹម​ថ្ងៃ​ម្សិលមិញ មាន​គណបក្ស​នយោបាយ​សរុប​ចំនួន ១៨​ហើយ ត្រូវបាន​ គ.ជ.ប សម្រេច​ចុះបញ្ជី​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ។

គណបក្ស​នយោបាយ​ទាំង​១៨ មាន​ដូចជា

  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរនៅ​២៥​មណ្ឌល។

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរនៅ ២៥​មណ្ឌល។

  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរនៅ ២៥​មណ្ឌល។

  • គណបក្ស​ខ្មែរតែ១ ឈរ​នៅ១៦​មណ្ឌល។

  • គណបក្ស​ពន្លឺថ្មីឈរនៅ​១៣មណ្ឌល។

  • គណបក្ស​ប្រជាជន​កម្ពុជា ឈរនៅ ២៥មណ្ឌល។

  • គណបក្ស​យុវជន​កម្ពុជា ឈរនៅ ១៧មណ្ឌល។

  • គណបក្ស​សញ្ជាតិ​កម្ពុជា ឈរនៅ ២៥មណ្ឌល។

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរនៅ ២៥មណ្ឌល។

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរនៅ ២៥មណ្ឌល។

  • គណបក្ស​ខ្មែរឈប់ក្រ ឈរនៅ ២៥មណ្ឌល។

  • គណបក្ស​ធម្មាធិបតេយ្យ ឈរនៅ ១០មណ្ឌល។

  • គណបក្ស​មាតុភូមិ​យើង ឈរនៅ​៦មណ្ឌល។

  • គណបក្ស​ខ្មែរ​ក្រោក ឈរនៅ៦មណ្ឌល។

  • គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរនៅ​១៦មណ្ឌល។

  • ​គណបក្ស​ខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច ១២​មណ្ឌល។

  • គណបក្ស​ឆន្ទៈខ្មែរ ឈរនៅ ២៥មណ្ឌល។

  • និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ ១០​មណ្ឌល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;