លោក ខឹម វាសនា៖ ការលើកតម្កើងលេខរៀងគណបក្ស គឺជារឿងគ្មានប្រយោជន៍
- 2018-05-30 03:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ខឹម វាសនា៖ ការលើកតម្កើងលេខរៀងគណបក្ស គឺជារឿងគ្មានប្រយោជន៍
ចន្លោះមិនឃើញ
ប្រធានគណបក្សជាច្រើន សុទ្ធតែលើកឡើងពីចំណុចល្អនៃលេខរៀងគណបក្សរបស់ខ្លួន ក្រោយការចាប់ឆ្នោតកំណត់លេខរៀងនៅ គ.ជ.ប កាលពីថ្ងៃទី២៩ ខែឧសភា។ ប៉ុន្តែ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានយល់ឃើញខុសពីប្រធានគណបក្សនានា។
លោក ខឹម វាសនា បានបញ្ជាក់ថា ការលើកតម្កើងលេខរៀងគណបក្សខ្លួនឯង ឬវាយប្រហារលេខរៀងគណបក្សរបស់គេ គឺមិនមានអ្វីជាប្រយោជន៍នោះទេ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ នៅលើទំព័រ Facebook ផ្លូវការរបស់លោក កាលពីថ្ងៃទី២៩ ខែឧសភាម្សិលមិញនេះ។
សូមបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់បានលេខរៀងទី១០ នៅក្នុងការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា។
លេខរៀងគណបក្សទាំងអស់ មានដូចខាងក្រោម៖
លេខរៀងទី១៖ ខ្មែររួបរួមជាតិ
លេខរៀងទី២៖ មាតុភូមិយើង
លេខរៀងទី៣៖ ពន្លឺថ្មី
លេខរៀងទី៤៖ សញ្ជាតិកម្ពុជា
លេខរៀងទី៥៖ ខ្មែរក្រោក
លេខរៀងទី៦៖ សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លេខរៀងទី៧៖ ប្រជាធិបតេយ្យមូលដ្ឋាន
លេខរៀងទី៨៖ សាធារណរដ្ឋប្រជាធិបតេយ្យ
លេខរៀងទី៩៖ រស្មីខេមរា
លេខរៀងទី១០៖ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
លេខរៀងទី១១៖ ខ្មែរសាធារណរដ្ឋ
លេខរៀងទី១២៖ ខ្មែរឈប់ក្រ
លេខរៀងទី១៣៖ ហ៊្វុនស៊ិនប៉ិច
លេខរៀងទី១៤៖ ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
លេខរៀងទី១៥៖ យុវជនកម្ពុជា
លេខរៀងទី១៦៖ ធម្មាធិបតេយ្យ
លេខរៀងទី១៧៖ ឆន្ទៈខ្មែរ
លេខរៀងទី១៨៖ ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
លេខរៀងទី១៩៖ ខ្មែរតែមួយ
លេខរៀងទី២០៖ ប្រជាជនកម្ពុជា
ចុចអានអត្ថបទទាក់ទង៖