កម្ពុជា មានរោងចក្រស៊ីម៉ងត៍ចំនួនប៉ុន្មានហើយ គិតមកដល់ពេលនេះ?
- 2018-05-31 02:17:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា មានរោងចក្រស៊ីម៉ងត៍ចំនួនប៉ុន្មានហើយ គិតមកដល់ពេលនេះ?
ចន្លោះមិនឃើញ
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៤ កំពុងដំណើរការ ដែលមានសមត្ថភាពផលិតសរុបប្រមាណជិត ៧លានតោនក្នុងមួយឆ្នាំ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់។
ទី២. រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។
ទី៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះ ត្រូវបានបើកឱ្យដំណើរការកាលពីខែកុម្ភ ឆ្នាំ២០១៨កន្លងទៅ។
ទី៤. រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត នៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៥ពាន់តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការចាប់ពីថ្ងៃទី៣១ឧសភានេះតទៅ៕
អត្ថបទពាក់ព័ន្ធ៖ រោងចក្រស៊ីម៉ងត៍តម្លៃ ២៣០លានដុល្លារ នៅបាត់ដំបង ត្រូវបើកសម្ពោធព្រឹកនេះ