អ្នកនិពន្ធជើងចាស់ អ៊ុំ សុផានី ទទួលមរណភាព
- 2018-06-02 09:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធជើងចាស់ អ៊ុំ សុផានី ទទួលមរណភាព
ចន្លោះមិនឃើញ
អ្នកនិពន្ធជើងចាស់ អ្នកស្រី អ៊ុំ សុផានី បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០១៨នេះ ដោយសារជំងឺ។
អ្នកស្រី អ៊ុំ សុផានី ជាអ្នកនិពន្ធខ្មែរមួយរូបដែលមានទេពកោសល្យ។ កន្លងមកត្បិតតែមានវ័យច្រើនទៅហើយក្តី តែអ្នកស្រីតែងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យតែងនិពន្ធ និងអក្សរសាស្ត្រខ្មែរ មិនតែប៉ុណ្ណោះស្នាដៃប្រលោមលោមរបស់អ្នកស្រីក៏ធ្លាប់ទទួលបានជយលាភីផងដែរ។
សពអ្នកនិពន្ធ អ៊ុំ សុផានី តម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅគេហដ្ឋានអ្នកស្រី នាខណ្ឌចំការមក រាជធានីភ្នំពេញ៕