Salah ជាប់ក្នុងបញ្ជីឈ្មោះរបស់ក្រុមអេហ្ស៊ីប ដែលត្រូវលេងនៅ World Cup ទាំងមានរបួស
- 2018-06-04 14:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah ជាប់ក្នុងបញ្ជីឈ្មោះរបស់ក្រុមអេហ្ស៊ីប ដែលត្រូវលេងនៅ World Cup ទាំងមានរបួស
ចន្លោះមិនឃើញ
នៅថ្ងៃទី៤មិថុនានេះ ខ្សែប្រយុទ្ធហង្សក្រហម Liverpool គឺ Mohamed Salah ត្រូវបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ២៣រូប របស់ក្រុមជម្រើសជាតិអេហ្ស៊ីប សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី ខាងមុខនេះ ទាំងរូបគេមានរបួសនៅឡើយ។
សូមបញ្ជាក់ថា Salah បានរងរបួសត្រង់ស្មា ក្នុងអំឡុងពេល Liverpool ប្រកួតជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ដោយសារត្រូវ Ramos ចាប់ទាញដៃផ្តួលទៅលើដី។
សូមជម្រាបថា ក្នុងការប្រកួត World Cup ឆ្នាំ២០១៨នេះ អេហ្ស៊ីប ស្ថិតក្នុងពូល A រួមមានក្រុមម្ចាស់ផ្ទះរុស្ស៊ី អ៊ុយរ៉ាហ្គាយ និងអារ៉ាប៊ីសាអ៊ូឌីត។ អេហ្ស៊ីប នឹងត្រូវចាប់ផ្តើមប្រកួតដំបូងជាមួយអ៊ុយរ៉ាហ្គាយ នៅថ្ងៃទី១៥ ខែមិថុនា ហើយប្រកួតជាមួយរុស្ស៊ី នៅថ្ងៃទី១៩ ខែមិថុនា និងចុងក្រោយប្រកួតជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨៕
អត្ថបទពាក់ព័ន្ធ៖ Salah និយាយពីរឿង World Cup ក្រោយរបួសស្មា