Duterte ថា លោក​នឹង​លាលែង​ពី​តំណែង​ បើ​មាន​ស្ត្រី​គ្រប់គ្រាន់​ចេញ​មក​តវ៉ា​ប្រឆាំង​គាត់

  • 2018-06-06 23:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ចេញមុខ​ការពារ​ខ្លួន​ ចំពោះ​សកម្មភាព​ថើប​មាត់​ស្ត្រី​ហ្វីលីពីន​រៀបការ​រួច​ម្នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ​បាន​និយាយ​ថា គាត់​នឹង​លាលែង​ពី​តំណែង ប្រសិនបើ​មាន​ស្ត្រី​គ្រប់គ្នា​រង​ការប្រមាថ និង​ចុះហត្ថលេខា​លើ​ញត្តិ​អំពាវនាវ​ឲ្យ​គាត់​ចុះ​ចេញពី​តំណែង​។​

សកម្មភាពលោក Duterte ថើបមាត់ជាមួយស្ត្រីម្នាក់ ដែលជាពលករនៅកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យកន្លងទៅ
លោក Duterte បាន​ពណ៌នា​អំពី​ការ​ថើប​របស់​គាត់​កាលពី​ថ្ងៃទី​៣​មិថុនា​ថា​ជា “​ការសម្តែង​សុទ្ធសាធ​” ក្នុង​គោលបំណង​កម្សាន្ត​អារម្មណ៍​ជនរួមជាតិ​ហ្វីលីពីន​នៅ​ក្រៅ​ប្រទេស​។ ​លោក​បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ពាក់កណ្ដាល​អធ្រាត្រ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា​បន្ទាប់ពី​វិលត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ថា “​ប្រសិនបើ​មាន​ស្ត្រី​គ្រប់គ្រាន់​ចេញមក​តវ៉ា​…​ខ្ញុំ​គិតថា ប្រសិនបើ​ស្ត្រី​ទាំងអស់​នៅទីនេះ​ចុះហត្ថលេខា​លើ​ញត្តិ​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ភ្លាម​”​។
លោក Duterte ថ្លែងទៅកាន់អ្នកសារព័ត៌មាននាពេលកន្លងទៅ (រូបថត៖ ABS-CBN News)

សូមជម្រាបថា ការ​ថើប​មាត់​ខាងលើ ទទួល​ការ​គាំទ្រ​ពី​ពលករ​ដទៃ​ទៀត ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល របស់​លោក Duterte កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​ដើម្បី​ស្ត្រី Gabriela ថា​ជា​ទង្វើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ប្រធានាធិបតី ដែល​មិន​ចេះ​គោរព​តម្លៃ​ស្ត្រី​៕

អត្ថបទពាក់ព័ន្ធ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;